កោះកុង៖ យុវជនម្នាក់ត្រូវ ជាប់ខ្នោះដោយសង្សា ចោទប្រកាន់ពីបទរំលោភ សេពសន្ថវៈ ៣ដងក្នុងមួយរាត្រី ដោយឲ្យសង្សាជូនទៅផ្ទះ បែរដឹកនាងទៅផ្ទះរំលោភ ទៅវិញ ធ្វើឲ្យសង្សាខឹង ហើយបានប្តឹង សមត្ថកិច្ចឲ្យឃាត់ ខ្លួនតែម្តង។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១១យប់ នៅលើ ផ្ទះជនសង្ស័យដែលស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ជនសង្ស័យ ឈ្មោះ ដឹង ហម ភេទប្រុស អាយុ២៣ ឆ្នាំដែលស្នាក់នៅផ្ទះជួលភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្ត កោះកុង ។ ស្រ្តីរងគ្រោះ ហ.ស.ណ ភេទស្រី អាយុ១៦ឆ្នាំ ដែលមានទីលំនៅភូម៤ សង្កាត់ដងទង់់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សង្សាមួយគូនេះស្គាល់គ្នាតាមរយៈទូរស័ព្ទ បានរយៈពេលប្រហែល៣ទៅ៤ថ្ងៃ ប៉ុណ្ណោះ ហើយណាត់ជូបគ្នាដើរលេង ហើយត្រូវនិងថ្ងៃដើរលេងនៅបុណ្យជនជាតិខ្មែរឥស្លាមទើបជូបមុខគ្នា ហើយនាំគ្នាដើរលេងដល់ពេលយប់ម៉ោង១១ ខាងស្រីឲ្យសង្សាជូនទៅផ្ទះវិញ ពេលនោះសង្សាបានដឹកនាង ទៅផ្ទះខ្លួន ដែលជួលស្នាក់នៅ ហើយបានធ្វើសកម្មភាពចាប់រំលោភរហូតដល់ទៅ៣ដងក្នុងមួយរាត្រី ។

ប្រភពដដែលបញ្ជាក់ថា ដល់ពេលព្រឹកឡើងធ្វើឲ្យ ភាគីខាងស្រី ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដើម្បីឃាត់ ខ្លួនជនសង្ស័យ។  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា នេះពុំមែនចាប់រំលោភសេព សន្ថវៈនោះទេ គឺមានការយល់ព្រមទាំងសងខាង តែមិននឹកស្មានថា ដល់ពេលព្រឹកឡើងនាងដាក់ ពាក្យបណ្តឹងសោះ ដល់ ពេលសមត្ថកិច្ចមកឃាត់ខ្លួន ទើបដឹងថាសង្សាប្តឹងសមត្ថកិច្ចចោទថាខ្លួនចាប់រំលោភទៅវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់៕

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]