អ្នកស្រី Antonia Asti លេខាចូលនិវត្តន៏ អាយុ៦១ឆ្នាំ បានផ្តល់កំណើតជាលើកដំបូង តាមការបង្កបង្កើតសិប្បនិមិត្ត នៅមន្ទីរពេទ្យ ក្នុងខេត្ត Santos ជិត Sao Paulo ប្រទេស ប្រេស៊ីល បន្ទាប់ពីអ្នកស្រីព្យាយាមមាន កូនអស់ពេល៣០ឆ្នាំ។

បន្ទាប់ពីពួកគាត់បានរៀបការ ហើយ អ្នកស្រី និង ប្តីរបស់គាត់៥៥ឆ្នាំ ជាជាងឈើ តែងតែចង់បានកូនជាខ្លាំង ហើយពួកគាត់បាន ចំនាយពេល ជាច្រើនឆ្នាំដើម្បីមានកូននឹងគេ។ ចុងក្រោយសុបិនរបស់ គាត់ក្លាយជាការពិត គាត់បានបង្កើតកូនភ្លោះដែលមានឈ្មោះ Sofia និង Roberto។

កូនភ្លោះ ទាំង២នាក់កើត នៅថ្ងៃ អង្គារ៍ គឺ តែមួយអាទិត្យ បន្ទាប់ពី អ្នកស្រី Asti ប្រារព្ធពិធីខួបកំណើតគំរប់អាយុ៦១ឆ្នំា ហើយ កូនភ្លោះទាំងមានទំងន់0.90គីឡូ ដូចគ្នា។

អ្នកស្រីAsti និយាយប្រាប់ Globo G1 website ថាគាត់រំភើបក្នុងចិត្តខ្លាំងណាស់ គ្រប់ពេលវេលាគាត់តែងតែចង់ធ្វើជាម្តាយម្នាក់ ហើយពេលនេះ សុបិនរបស់គាត់ក្លាយជាការពិតហើយ។ អ្នកស្រីនិយាយបន្តថា ពួកគាត់មិនសូវមានប្រាក់ទេ ប៉ុន្តែពួកគាត់សន្សំបានជាច្រើនដើម្បីសំរេចសុបិន្តរបស់ពួកគាត់។ អ្នកស្រីនិយាយបន្ថែមទៀតថា នៅពេលគាត់អាយុ ៥១ឆ្នាំគាត់ធ្លាប់សាកល្បងប្រើការបង្កកំណើតសិប្បនិមិត្ត ដែលទទួលបរាជ័យ។ ដោយសារមិនអាចបង្កើតកូនបាន អ្នកស្រីបានសំរេចចិត្ត សុំកូនគេចិញ្ចឹម តែត្រូវបដិសេធ ដោយសារតែអាយុរបស់គាត់។ អ្នកស្រីជឿថា អ្នកស្រីជាម្តាយដែលមានវ័យចំនាស់ជាងគេនៅ អាមេរិកខាងត្បួង។

អ្នកនាំពាក្យអោយមន្ទីរពេទ្យនិយាយថា ម្តាយស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ។ ចំណែកទារកទាំង២ ក៏ល្អប្រសើរដែរ តែទោះជាយ៉ាងណា ទារកទាំង២ ត្រូវស្ថិតនៅក្នុង មន្ទីរពេទ្យ ប៉ុន្មានអាទិត្យទៀត គឺរហូតដល់ពួកគេមានទំងន់ដូចទារកធម្មតា។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]