(ភ្នំពេញ)៖ បន្ទាប់ពីទៅរស់នៅសហរដ្ឋអាមេរិក ជាមួយប្ដីជាអនិកជនមួយរយៈធំមក តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា បានត្រឡប់មកស្រុកកំណើតវិញ កាលពីពេលថ្មីនេះ។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ គឺថាការវិលត្រឡប់របស់នាងលើកនេះ គឺប្រហែលជាមកកើបលុយហើយមើលទៅ ដោយសារតែមកមិនទាន់ បានប៉ុន្មានថ្ងៃស្រួលបួលផង ក៏មានរឿងថ្មីថតភ្លាម។ ចំណែកឯការបង្ហាញម៉ូដសម្លៀកបំពាក់វិញ ក៏មានសំអាងការ និងហាងកាត់ដេនានា ហៅទៅថតមិនចេះដាច់។ ដោយសារតែ មានរូបថតរបស់នាង ប៉ុន្មានសន្លឹកក្នុងឈុតប្រពៃណី ធ្វើឲ្យមានការចាប់អារម្មណ៍ ពេញបណ្ដាញហ្វេសប៊ុកយ៉ាងខ្លាំង។

បើតាមរូបចំនួន៩សន្លឹក របស់អ្នកម្ដាយស្រស់ស្អាត អ្នកនាង សារ៉ាយ សក្ខណា បានធ្វើឲ្យមហាជន មានការកោតសរសើរគ្រប់គ្នាថា ទោះបីជានាងមានកូន១ហើយក៏ដោយ ប៉ុន្ដែរូបរាង និងសម្រស់របស់នាងនៅតែស្អាតដដែល។ ចំណែងឯទេពកោសល្យក្នុងការសម្ដែងវិញ ទោះនាងទៅរស់នៅអាមេរិក ច្រើនឆ្នាំច្រើនខែក្ដី ប៉ុន្ដែនៅតែមានសមត្ថភាពក្នុងការសម្ដែង ដែលទាំងនេះបានធ្វើឲ្យនាង នៅតែមានការគាំទ្រពីទស្សនិកជន និងមានប្រជាប្រិយភាពជានិច្ច។

គួរបញ្ជាក់ថា អ្នកនាង សារ៉ាយ សក្ខណា នៅតែបន្តអាជីពជាអ្នកសិល្បៈ ក្នុងស្រុកខ្មែរដដែល ទោះបីជានាងមានប្ដីជាអានិកជន ត្រូវចេញចូលស្រុកក្រៅជាញឹកញាប់ក៏ដោយ តែនាងមិនបោះបង់ការសម្ដែងឡើយ៕

សារ៉ាយ សក្ខណា ក្នុង​ឈុត​ប្រពៃណី
សារ៉ាយ សក្ខណា ក្នុង​ឈុត​ប្រពៃណី
សារ៉ាយ សក្ខណា ក្នុង​ឈុត​ប្រពៃណី
សារ៉ាយ សក្ខណា ក្នុង​ឈុត​ប្រពៃណី
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា
តារាសម្ដែងស្រី និងជាតារាបង្ហាញម៉ូដ អ្នកនាង សារ៉ាយ សក្ខណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា