នេះជាការពិតដែរឬទេ? នៅឯប្រទេសឥណ្ឌាតែងតែ និយាយតៗគ្នាថា មនុស្សកាន់តែចាស់ មាឌកាត់តែតូច ដែលយើងហៅថាតឿ។ យោងតាម គេហទំព័ររបស់ dailymail បានឲ្យដឹងថា មានលោកយាយម្នាក់ ឈ្មោះ Zeenat Bi អាយុ ១១៣ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Bhopal ប្រទេសឥណ្ឌា។ កាលពីលោកយាយ Zeenat Bi នៅអាយុ ១០១ឆ្នាំ រដ្ឋាភិបាលរបស់ឥណ្ឌា បានទទួលស្គាល់គាត់ថាជា មនុស្សដែលមានមាឌតូច និងអាយុច្រើនបំផុត ដែលកំពស់របស់គាត់ស្មើនឹងក្មេងអាយុ ១២ឆ្នាំ។

កំណត់ត្រាចាស់របស់ Guinness World Records កាលពីខែកុម្ភៈឆ្នាំនេះ គឹមានជនជាតិអាមេរិច ម្នាក់ដែលមានអាយុ ៧៤ឆ្នាំតែប៉ុណ្ណោះ ចំនែកឯលោកយាយ Bi មានអាយុរហូតដល់ទៅ ១១៣ឆ្នាំ។ លោកយាយ Bi មានកំពស់ ៩១សង់ទីម៉ែត្រ បាននិយាយពីបំណងប្រាថ្នា មុនពេលដែលគាត់អនិច្ចកម្មថា៖ ទីមួយគាត់ចង់ជួបតារា Bollywood របស់ឥណ្ឌាឲ្យបានម្ដង គឺលោក Salman Khan និងបំណងប្រាថ្នាមួយទៀតគឹ គាត់ចង់ធ្វើធម្មយាត្រា ទៅទីក្រុង Mecca ប្រទេសអារ៉ាប់។

លោកយាយ Bi មានប្រសាសន៍បន្ថែមទៀតថា គាត់បានឃើញការលូតលាស់របស់ប្រទេសឥណ្ឌា ជាមួយនឹងអាយុរបស់គាត់ ហើយប្រទេសនៅសម័យអង់គ្លេសកាន់កាប់។ ទីក្រុងទាំងមូលគ្របដណ្ដប់ដើមឈើ ហាក់ដូចជាព្រៃមួយអញ្ចឹង។

ដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]