ភ្នំពេញ៖​ កាលពីថ្ងៃទី 26 កញ្ញា នេះ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ ដែលជាក្រុមហ៊ុនចែកចាយផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពម៉ាក Casio សម្រាប់ទីផ្សារកម្ពុជាបានសហការគ្នាជាមួយ ក្រុមហ៊ុន Casio ដើម្បីរៀបចំកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីសម្រាប់ទីផ្សារកម្ពុជា រួមទាំងពិធីជប់លៀងជួបជុំដៃគូពាណិជ្ជកម្មរបស់ខ្លួនផងដែរ។ 

ពិធីនេះត្រូវបានប្រារព្ធឡើងនៅសណ្ធាគារ Lumiere Sky Bar ក្រោមអធីបតីភាពរបស់លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ និងតំណាងក្រុមហ៊ុន Casio ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ

តាមការបញ្ជាក់របស់លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បានឲ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីម៉ាក Casio កំពុងតែទទួលបានភាពជោគជ័យបំផុតនៅកម្ពុជា ដោយសារមានការសហការជាមួយ ក្រុមហ៊ុន ឆាយ ហុក ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងផ្នែកផ្តល់ដំណោះស្រាយព័ត៌មានវិទ្យាដ៏ល្អ និងបានបម្រើសេវាជូនអតិថិជននូវបច្ចេកវិទ្យាថ្មីៗនៅក្នុងតម្លៃប្រកួតប្រជែង គុណភាពសេវាខ្ពស់ និងតាមរយៈផលិតផលថ្មីៗផងដែរ ជាពិសេសគឺមានបុគ្គលិកជំនាញជាច្រើនរូបដែលរងចាំបម្រើមិនឲ្យខកបំណងឡើយ។ សម្រាប់ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មី ដែលមានវត្តមាននៅកម្ពុជានាពេលកន្លងមកនេះ គឺមានរាប់ចាប់តាំងពីផលិតផលខ្នាតតូច សម្រាប់អ្នកប្រើប្រាស់ទូទៅ រហូតដល់ផលិតផលខ្នាតធំសម្រាប់បម្រើដល់វិស័យធំៗ ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រសួង ស្ថាប័នរដ្ឋ និងបណ្តាសហគ្រាសជាច្រើនទៀត។

លោក លួន ហុក អគ្គនាយកក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បានឲ្យដឹងទៀតថាគោលបំណងសំខាន់នៃការរៀបចំពិធីជប់លៀងដ៏ពិសេសនេះឡើង គឺដើម្បីជាការរឹតចំណងសាមគ្គីភាពរវាងក្រុមហ៊ុន និងអ្នកចែកចាយ ក៏ដូចជាអតិថិជនទាំងអស់ ដែលបានគាំទ្រដល់ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីម៉ាក Casio នាពេលកន្លងមក។ ជាពិសេស គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានប្រើប្រាស់ផលិតផល Casio ពីក្រុមហ៊ុន ឆាយហុក កុំព្យូទ័រ។

អ្នកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Casio

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Casio បាននិយាយថា ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីម៉ាក Casio ដែលនាំមកនៅថ្ងៃនេះ គឺអាចបំពេញបានគ្រប់តម្រូវការទាំងអស់ មិនថាខ្នាតតូច មធ្យម និងធំនោះទេ ហើយផលិតផលទាំងអស់នេះ ត្រូវបានក្រុមហ៊ុន Casio ធ្វើការអភិវឌ្ឍថ្មីជាមួយបច្ចេកវិទ្យាកាន់តែទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ មានអំពូលភ្លើងប្រើប្រាស់បានយូរជាងមុន ដែលអាចជួួយសន្សំសំចៃថវិកាបានច្រើនសម្រាប់អ្នកប្រើប្រាស់។ 

នៅក្នុងពិធីជប់លៀងដ៏ពិសេសនេះ ក្រុមហ៊ុនធំៗទាំងពីរ បានរៀបចំកម្មវិធីជាច្រើន នៅក្នុងនោះរួមមានដូចជា ការដាក់តាំងបង្ហាញម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីម៉ាក Casio ជំនាន់ថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីម៉ាក Casio កន្លងមក រវាងស្ថាប័ន និងក្រុមហ៊ុននានា ការពិសារភោជនីយអាហាររួមគ្នា និងកម្មវិធីពិសេសចុងក្រោយ គឺពិធីចាប់ឆ្នោតរង្វាន់ផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពសេ៊រីថ្មីម៉ាក Casio ជូនដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ។

ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio

សូមបញ្ជាក់ផងដែរថា ឆាយ ហុក កុំព្យូទ័រ ជាក្រុមហ៊ុនដែលមានឈ្មោះល្បីលើការចែកចាយផលិតផលកុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្មICT ឈានមុខគេនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាជាង 20ឆ្នាំមកហើយ ហើយក៏ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងការផ្តល់ជូនបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយ:ការសហការយ៉ាងល្អបែបនេះហើយ បានទើបធ្វើឲ្យ ឆាយ ហុក កុំព្យូទ័រ កាន់តែមានការរីកចម្រើន និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្តីត្រូវការរបស់អតិថិជន ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន៕ 

ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio
ទិដ្ឋភាពខ្លះៗនៅក្នុងកម្មវិធីបង្ហាញផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ក្រុមហ៊ុន Casio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]