អាមេរិក៖ កុមារីកូនកាត់២សាសន៍ ថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់នាង កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្តាញសង្គម ដោយសារតែភាពស្រស់ស្អាត និងស្នាមញញឹមដ៏ទាក់ទាញ ជាពិសេសនាងថែមទាំងជាក្មេងដែលមានទេពកោសល្យ និងសមត្ថភាពផ្សេងៗជាច្រើនថែមទៀតផង។

កុមារី Ella Groos មានអាយុ៨ឆ្នាំ នាងត្រូវបានគេស្គាល់ថា ជាកូនកាត់២សាសន៍ កូរ៉េនិងអាមេរិក។ ម្តាយរបស់នាងគឺជាជនជាតិកូរ៉េ ចំណែកឪពុកនាងវិញជាជនជាតិអាមេរិក។ សព្វថ្ងៃ Ella រស់នៅជាមួយនឹងគ្រួសាររបស់នាង ក្នុងទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមរិក។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្ន Ella គឺជាតារាម៉ូដែលវ័យក្មេងម្នាក់ ដែលមានមុខមាត់ស្រស់ស្អាតពីធម្មជាតិ ជាមួយស្នាមញញឹមដ៏ទាក់ទាញនិងមានមន្តស្នេហ៍ ក្នុងចំណោមតារាម៉ូដែលវ័យក្មេង ជាច្រើនផ្សេងទៀតលើពិភពលោក ដែលថតម៉ូតសម្លៀតបំពាក់កុមារឲ្យខាងក្រុមហ៊ុន GAP Kids ។

ក្រៅពីអាជីពជាតារាម៉ូដែលវ័យក្មេង កុមារី Ella ក៏មានទេពកោសល្យ និងសមត្ថភាពពិសេសៗជាច្រើន គួរជាទីចាប់អារម្មណ៍ និងកោតសរសើរ ដោយក្នុងនោះមានដូចជា អាចរាំរបាំបាល់ឡេ  និងក្បាច់រាំសម័យទំនើប ជាពិសេសចេះលេងហ្គីតា និងច្រៀងបានយ៉ាងពិរោះជាដើមទៀតផង។

លើសពីនេះ ក៏មានអ្នកគាំទ្រជាច្រើនបានចុចតាមដាន (Follow) នៅលើគណនីអ៊ីនស្តាក្រាមរបស់ក្មេងស្រីតូច ដ៏គួរឲ្យស្រលាញ់រូបនេះ រហូតដល់ទៅជាង ១សែននាក់ថែមទៀតផង ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព៖ ឪពុកម្តាយរបស់កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos
រូបភាព៖ កុមារី Ella Groos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]