ការត្រាំជើងក្នុងទឹកក្តៅឧណ្ហៗត្រូវបានមនុស្សភាគច្រើនដឹងថាមានគុណសម្បត្តិជាច្រើន ប៉ុន្តែការពិតទៅមិនត្រឹមតែទឹកក្តៅប៉ុណ្ណោះទេ សូម្បីតែការត្រាំជើងក្នុងទឹកកកក៏អាចជួយដល់បញ្ហាសុខភាពយ៉ាងច្រើនលើសលប់ផងដែរ។

មនុស្សភាគច្រើនតែងតែប្រឈមមុខនឹងការកើតជំងឺផ្តាសាយ ដោយជំងឺនោះបណ្តាលមកពីប្រព័ន្ធភាពស៉ាំខ្សោយ។ តាមការសិក្សាថ្មីមួយដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យរដ្ឋ Virginia សហរដ្ឋអាមេរិកបានបង្ហាញថា ទឹកកកអាចជួយជំរុញដល់ផលិតកម្ម Norepinephrine ដែលជាអ័រម៉ូនចាំបាច់បំផុតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងល្អប្រសើរ។  ដូច្នេះការត្រាំជើងក្នុងទឹកកករយៈពេលត្រឹមតែ ១០ ទៅ ១៥វិនាទីអាចជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំរបស់អ្នករឹងមាំ ថែមទាំងមានគុណសម្បត្តិក្នុងការការពារ និងព្យាបាលបញ្ហាសុខភាពមួយចំនួនទៀតផង។

ខាងក្រោមនេះជាវិធីអនុវត្ត និងគុណប្រយោជន៍នៃការត្រាំជើងក្នុងទឹកកក៖

គ្រាន់តែត្រាំជើងក្នុងទឹកកកតែ ​១៥វិនាទីក៏អាចជួយដល់បញ្ហាសុខភាពបានច្រើនដល់ថ្នាក់នេះ

ការអនុវត្ត

- ដោយគ្រាន់តែយកទឹកកកបរិមាណល្មម លាយជាមួយទឹកត្រជាក់ធម្មតា ក្នុងធុង ឬពែងធំដែលល្មមអាចដាក់ជើងចូលបាន ហើយទុកឱ្យវាត្រជាក់ខ្លាំង រួចធ្វើការត្រាំជើងរបស់អ្នកក្នុងរយៈពេល ១០វិនាទីទៅ ១៥វិនាទីសឹមយកជើងចេញមកវិញ រួចជូតសម្អាតនឹងក្រណាត់ស្អាតឱ្យស្ងួត។

- ការអនុវត្តគួរតែធ្វើរាល់យប់មុនពេលចូលគេងជាប្រចាំ ។

ចំណាំ៖ បើសិនជាអ្នកពិបាកទ្រាំនឹងភាពត្រជាក់អ្នកអាចដកជើងចេញមកវិញ សឹមដាក់ជើងត្រាំម្តងទៀត។ ប្រសិនជាអ្នកមានសុខភាពមិនរឹងមាំដោយសារតែមានភាពស៉ាំខ្សោយខ្លាំង អ្នកគួរតែឧស្សាហ៍អនុវត្តត្រាំជើងក្នុងទឹកកកឱ្យបានញឹកញាប់ក្នុងរយៈពេល ១៥វិនាទី រាល់ ៤ម៉ោងម្តង។  

គ្រាន់តែត្រាំជើងក្នុងទឹកកកតែ ​១៥វិនាទីក៏អាចជួយដល់បញ្ហាសុខភាពបានច្រើនដល់ថ្នាក់នេះ

គុណប្រយោជន៍

ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងជំងឺធ្លាក់ទឹកចិត្ត៖ ភាពត្រជាក់អាចជួយរំញោចអារម្មណ៍របស់អ្នក ដោយអាចជួយកាត់បន្ថយសម្ពាធពីមជ្ឍដ្ឋានជុំវិញ ការធ្លាក់ទឹកចិត្ត ស្រ្តេស មួរម៉ៅ ធុញទ្រាន់-ល- ជាដើម។

# ស្បែកមានសុខភាពល្អ៖ ចំហាយត្រជាក់នៅក្នុងទឹកកក អាចជួយធ្វើឱ្យស្បែករបស់អ្នកមានភាពរឹងមាំ បន្តឹងរន្ធញើស ជួយឱ្យស្បែកតឹងណែនកុំឱ្យមានភាពយារធ្លាក់ ថែមទាំងអាចជួយកុំឱ្យមានបញ្ហាឈាមកកបានផងដែរ។

# ធ្វើឱ្យសក់ភ្លឺរលោង៖ ភាពត្រជាក់នៃទឹកកកអាចជួយបិទប្ញសសក់ ដែលអាចធ្វើឱ្យសក់មានភាពភ្លឺ ទន់ រលោងបាន។

ជួយសម្រួលសាច់ដុំ៖ ដូចបញ្ជាក់ខាងលើគុណសម្បត្តិចម្បងរបស់ទឹកកកជួយពង្រឹងភាពស៉ាំបានយ៉ាងល្អ។ ដូច្នេះការត្រាំទឹកកកថែមទាំងអាចជួយបំបាត់ភាពហត់នឿយ បន្ថយអាការឈឺសាច់ដុំ ចុករោយតាមឆ្អឹងខ្នង និងតាមផ្នែកមួយចំនួននៃរាងកាយបានផងដែរ៕  

គ្រាន់តែត្រាំជើងក្នុងទឹកកកតែ ​១៥វិនាទីក៏អាចជួយដល់បញ្ហាសុខភាពបានច្រើនដល់ថ្នាក់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]