ថៃ: ក្រោយពីមានពាក្យចចាមអារ៉ាម ទាក់ទងរឿងរ៉ាវ បែកបាក់ស្នេហា នៅក្នុងក្រុមគ្រួសាររបស់ Aff Taksaorn និង Songkran ដោយសារជនទី៣ រួចមក ពេលនេះ Kwang Sues ដែលជាជនទី៣ នៅក្នុងរឿងរ៉ាវ ស្នេហាត្រីកោណនេះ ក៏កំពុងតែទទួលបាន នូវសារអាក្រក់ជាច្រើន ពីអ្នកគាំទ្រដែលបាន ថាស្តីឲ្យនាង ព្រមទាំងក្រុមគ្រួសាររបស់នាងផងដែរ។

ពាក្យចចាមអារ៉ាមនេះ បានកើតឡើង ក្រោយមានផេកហ្វេសប៊ុក បានសរសេរពីរឿងរបស់នាងមិនល្អ រហូតធ្វើឲ្យ មនុស្សគ្រប់គ្នា គិតខុសលើនាង។

ជាចុងក្រោយ នាងក៏បានចេញមុខ មកធ្វើការបកស្រាយថា នេះមិនមែនជា ផេករបស់នាងនោះទេ ហើយនឹងប្តឹងផេកមួយនោះ ដែលកំពុងតែចង់បំផ្លាញកេរ្តិ៍ឈ្មោះ និងការងាររបស់នាង។ ហើយនាង​ក៏មិនបាន ជាប់ពាក់ព័ន្ធនឹងជីវិតគ្រួសារនាង Aff Taksaorn ហើយសូម្បីតែឈ្មោះជា ស្រីកំណាន់នោះ ក៏មិនអាចទៅរួចដែរ៕

Aff Taksaorn និង Songkran
Kwang
Kwang
Kwang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]