អារ៉ាប់៖ ឌូបៃគឺជាទីក្រុងមួយដែលមានការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាគួរឲ្យកត់សម្គាល់។ ហើយកាលពីថ្ងៃចន្ទនេះដែរ អាជ្ញាធរនៅក្នុងទីក្រុងឌូបៃបានបង្ហើបឲ្យដឹងថា គេបានទទួលជោគជ័យក្នុងការសាកល្បងហោះហើរតាក់ស៊ី Drone ដែលគ្មានមនុស្សបើកបរ។

ម៉ូដែលតាក់ស៊ី Drone គម្រូនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Volocopter ដែលជាក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់។ តាក់ស៊ី Drone នេះមានកៅអីចំនួន២ និងអាចហោះហើរក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ លើសពីនេះទៅទៀត ដើម្បីធានាដល់សុវត្តិភាពអតិថិជន តាក់ស៊ី Drone នេះក៏មានបំពាក់មកជាមួយនូវឆ័ត្រយោងមួយចំនួនផងដែរ។

ការសាកល្បងហោះហើរតាក់ស៊ី Drone ក្នុងទីក្រុងឌូបៃ
តាក់ស៊ី Drone របស់ក្រុមហ៊ុន Volocopter

ការសាកល្បងលើកដំបូងក្នុងការហោះហើររបស់តាក់ស៊ី Drone នេះត្រូវបានធ្វើឡើងក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ប៉ុន្តែគេមានគោលបំណងធ្វើយ៉ាងណាឲ្យតាក់ស៊ី Drone នេះអាចមានសមត្ថភាពធ្វើការដឹកជញ្ចូនមនុស្ស យ៉ាងហោចណាស់ក៏ឲ្យបាន ៣០នាទីដែរ។

លោក Florian Reuter ដែលជាប្រធានក្រុមហ៊ុន Volocopter បាននិយាយថា តាក់ស៊ី Drone របស់ខ្លួនត្រូវពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធ GPS ដើម្បីហោះហើរដោយខ្លួនវាបាន។ លើសពីនេះទៅទៀត តាក់ស៊ី Drone នេះក៏អាចចៀសវាងឧបសគ្គនិងចៀសវាងការប៉ះទង្គិចគ្នាជាមួយតាក់ស៊ី Drone ផ្សេងទៀតនៅតាមផ្លូវអាកាសផងដែរ។ គួរបញ្ជាក់ផងដែរថា តាក់ស៊ី Drone របស់ក្រុមហ៊ុន Volocopter នៅក្នុងទីក្រុងឌូបៃអាចនឹងដាក់ដំណើរការក្នុងពេលយ៉ាងយូរបំផុតត្រឹមប្រាំឆ្នាំខាងមុខនេះទៀត៕ 

តាក់ស៊ី Drone របស់ក្រុមហ៊ុន Volocopter
តាក់ស៊ី Drone របស់ក្រុមហ៊ុន Volocopter
តាក់ស៊ី Drone របស់ក្រុមហ៊ុន Volocopter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]