(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ពូកែបំបែកក្បាច់រាំ កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះ ហាក់បីដូចជាមានរឿងរកាំរកូសជាច្រើន ទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត ធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍របស់នាង ជាពិសេសបញ្ហាដៃគូររបស់ខ្លួន គឺលោក ងួន ច័ន្ទដេវីត តាមរយៈការរិះគន់ពីសំណាក់អ្នកសិល្បៈ ធ្វើឲ្យមានការរង្គោះរង្គើរ នៅក្នុងពិភពសិល្បៈខ្មែរ ខណៈដែលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារប្លែកៗ ធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ងឿងឆ្ងល់គ្រប់គ្នា។

បើយោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ទេព បូព្រឹក្ស បានសម្ដែងអារម្មណ៍មិនសប្បាយចិត្ត ប្រាប់ឲ្យដឹងថា «តើការរស់នៅ ដែលមានសេក្តីសុខ សុភមង្គលរៀងៗខ្លួន វាពិបាកណាស់មែនទេ បានជាមនុស្សមួយចំនួន នៅមិនសុខ ចូលចិត្តតែបង្កើតបញ្ហាដល់អ្នកដទៃ ម្តងហើយម្តងទៀត ហេតុអី? ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន? អ្នកធ្លាប់សាកយកចិត្តគេ មកដាក់ចិត្តខ្លួនឯងទេ? ធ្លាប់គិតថា វាហួសហេតុពេកទេ?»។

តារាស្រី ទេព បូព្រឹក្ស បានបន្តទៀតថា «ប្រាប់ត្រង់ចុះ នាងខ្ញុំហត់នឹងបកស្រាយ ហត់នឹងចិត្ត មនុស្សសព្វថ្ងៃ គិតតែប្រយោជន៍ខ្លួនឯង តើសេចក្តីសុខរបស់អ្នក វាជាការបំផ្លាញអ្នកដទៃមែន? តែសំខាន់ស្នាមញញឹមនាងខ្ញុំ នៅតែមានសំរាប់ក្រុមគ្រួសារ និងសំរាប់ខ្លួនឯង ជាពិសេសសំរាប់ fan (អ្នកគាំទ្រ) សំណព្វចិត្តរបស់ខ្ញុំទាំងអស់គ្នា» ។

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់បានដឹងថា តើតារាស្រីមួយដួងនេះ នឹងជួបប្រទះបញ្ហាអ្វីទៀតឡើយ នៅថ្ងៃខាងមុខ ខណៈមានអ្នកគាំទ្រ កំពុងតែរង់ចាំមើលថា តើកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ច័ន្ទដេវីត អាចសង្កត់ចិត្ត ទ្រាំអត់ធ្មត់រាល់ពាក្យរិះគន់ របស់មហាជនបានដែរឬទេ ស្របពេលដែលលោក ជី ដេវីត ទើបតែទទួលបានការិះគន់ យ៉ាងចាស់ដៃពីសំណាក់មហាជនម្នាក់ និងបានជេរប្រមាថ លោក ជី ដេវីត ថា ជាក្រពើវង្វេងបឹង ហើយក៏មានក្រុមតារាចម្រៀង បាននិពន្ធចម្រៀងក្នុងន័យដៀមដាម ទៅដល់លោក ដេ វីត ដែលធ្វើឲ្យប្រភពសិល្បៈទាំងមូល មានភាពសាំញ៉ាំ ច្របូកច្របល់ផងដែរ៕

តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ពូកែបំបែកក្បាច់រាំ កញ្ញា ទេព បូព្រឹក្ស
តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ពូកែបំបែកក្បាច់រាំ កញ្ញា ទេព បូព្រឹក្ស
តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស ពូកែបំបែកក្បាច់រាំ កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស និង G-Devith

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស