(ភ្នំពេញ)៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មួយរយចុងក្រោយនេះ ហាក់បីដូចជាទទួលបានជោគជ័យខ្លាំង ក្នុងការងារជាពិធីការិនីគួរឲ្យកត់សម្គាល់ ហើយអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិរបស់នាងនេះហើយ ដែលធ្វើឲ្យបុរសៗចិញ្ចឹមចិត្តលួចប៉ងនាង នៅក្បែរខ្លួនគ្រប់ៗគ្នាតែម្ដង។

ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ មិនចាញ់តារាបរទេសឡើយ រហូតមានទស្សនិកជនជាច្រើន បានដាក់រហស្សនាមឲ្យនាងថា រាជនីកំពូលសម្រស់ទៀតផង។ ជាមួយគ្នានឹងរូបសម្រស់់ដ៏ស្រស់សោភា របស់ពិធីការនីស្រី ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យបុរសជាច្រើន លង់ស្នេហ៍លើរូបនាង និងប៉ងប្រាថ្នាចង់យកមក ណែបនិត្យជិតខ្លួន ប៉ុន្តែពិធីការិនីកូនកាត់អឺរ៉ុបរូបនេះ ហាក់បីដូចជាមិនសូវខ្វាយខ្វល់ពីរឿងស្នេហា ឬដៃគូរជីវិត ទើបធ្វើឲ្យបុរសៗខំចិញ្ចឹមចិត្តលួចប៉ងនាង ជាគូរជីវិតត្រូវខកចិត្តមិនស្ទើរឡើយ។

មិនត្រឹមតែប៉ុណ្ណោះ រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕

រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន
រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន
រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន
រាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន