ខេត្តកែប៖ រថយន្តទួរីស មួយគ្រឿង ដឹកឈើគ្របតង់ជិត ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង ២៣ និង៣០ នាទី កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ នៅលើ កំណាត់ ផ្លូវជាតិលេខ៣៣ ស្ថិត ក្នុងភូមិអូរក្រសា សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តទួរីសដឹកឈើ នេះធ្វើចរាចរណ៍ ក្នុងទិសដៅ ពីលិចទៅកើត មិនដឹងយកទៅ ទម្លាក់នៅ ដេប៉ូណា មួយឡើយ ។ រីឯម្ចាស់ឈើនិងរថយន្ត មិនត្រូវបាន ប្រភពណាមួយ បាន ស្គាល់ អត្តសញ្ញាណទេ ។

បើតាមប្រភពបានឲ្យដឹងថា រថយន្តខាងលើនេះ ត្រូវបានគេប្រទះឃើញម្តងម្កាល ភាគច្រើន រត់ដឹក ឈើនៅ ពេលយប់ កណ្តាលអាធ្រាត្រ ឆ្មក់នៅពេល សមត្ថកិច្ចនានាដេកលក់ និងមានការត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ច មួយចំនួន ដែលលួចបើកដៃ ឲ្យនៅពេលយប់ ៕

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]