កូរ៉េខាងត្បូង៖ អតីតនិស្សិតដ៏សាមញ្ញម្នាក់ និងជាតារាម៉ូដែលផងនោះ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីស្ទាយ៍នៃការរៀបចំខ្លួន និងមុខមាត់របស់គេ ត្រូវបាននារីៗកូរ៉េខាងត្បូងចាត់ទុកថាជាមិត្តប្រុសលក្ខណៈស្តង់ដារដែលនារីគ្រប់រូបប្រាថ្នាចង់បាន។

លោក Jang Sung Hoon រូបរាងសង្ហារជាមួយកម្ពស់សាកសមឥតខ្ចោះ ដល់ទៅ ១.៨៥ម៉ែត្រឯណោះ។

រូបភាពខ្លះៗរបស់ លោក Jang Sung Hoon

សារព័ត៌មាន Koreaboo បានបង្ហាញថាមុនពេលបុរសសង្ហាររូបនេះ បានក្លាយខ្លួនជាតារាល្បីក្នុងអ៊ីនធើណែត គ្រាន់តែជានិស្សិតធម្មតាមួយរូបដែលសិក្សានៅក្នុងសាកលវិទ្យាល័យ Joongang តែប៉ុណ្ណោះ។ អ្វីដែលពិសេសនោះគឺ គាត់ធ្លាប់ធ្វើការងារក្រៅម៉ោងជាគ្រូបង្រៀនដល់ទីកន្លែង នៅក្នុងសាលារបស់គាត់តែម្តង ដែលទីនោះហើយ ជាកន្លែងដែលធ្វើឲ្យប្រជាប្រិយភាពរបស់គាត់កាន់តែកើនឡើងមិនឈប់។ កម្លោះសង្ហា Jang ត្រូវបានគេស្គាល់ថាជា «គ្រូបង្រៀនដល់ទីកន្លែង រូបសង្ហា» និងមានភាពល្បីល្បាញទូទាំងសាលាតែម្តង។

គួររម្លឹកថា លោក Jang បានបង្ហាញខ្លួនជាតារាម៉ូដែលលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយឥឡូវនេះ លោកជាតារាម៉ូដែលប្រចាំនៅក្រុមហ៊ុនគ្រប់គ្រងក្រុមម៉ូដែលមួយដែលមានឈ្មោះថា ESteam។

មុខមាត់ស្រស់ស្អាត មិនមែនជាហេតុផលតែមួយគត់ ដែលធ្វើឲ្យនារីកូរ៉េចាត់ទុក លោក Jang ជា «Boyfriend Standards» ឬស្តង់ដារមិត្តប្រុសនោះទេ គឺមានបូករួមជាមួយកាយសម្បទារឹងមាំ និងការតុបតែងខ្លួនដ៏ទាន់សម័យរបស់គាត់ផងដែរ៕

ចង់ដឹងថា អតីតគ្រូបង្រៀនរូបនេះ ពិតជាមានរូបរាងឥតខ្ចោះបែបណា សូមទស្សនារូបភាពខាងក្រោម៖

រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon
រូបភាពខ្លះៗរបស់ លោក Jang Sung Hoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]