ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាសម្តែង ដែលនិយមលេងស្ទីលស៊ិចស៊ី កញ្ញា ដេននី ក្វាន់ ទ្រាំមិនបានបញ្ចេញសារព្រមានដល់ឧកញ៉ាម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ រឿងជំពាក់លុយនាងមិនសង។

ជាការពិតណាស់តារារូបនេះបានចាកឆ្ងាយពីសិល្បៈអស់រយៈពេលមួយរយៈណាស់មកហើយ ដោយសារតែខ្លួនតែងតែបញ្ចេញភាពសិចស៊ីខ្លាំងពេក តែទោះជាយ៉ាងណាកញ្ញា ក៏នៅតែមានប្រជាប្រិយភាពដដែល។

បើយោងតាម គណនីហ្វេសប៊ុករបស់កញ្ញាដេននី ក្វាន់ កាលពីម្សិលមិញនេះបានបញ្ចេញសារ ក្នុងសភាពមួលម៉ៅ ខឹង  ដោយក្នុងន័យថាមនុស្សម្នាក់ ដែលមានងារជាឧកញ៉ា បានជំពាក់លុយមិនសង ថែមទាំងប្រើល្បិចថា ទៅបរទេសញឹកញាប់ ។

កញ្ញាបានបន្តទៀតថា បើមិនប្រញាប់សងនោះទេ នាងនឹងលែងយកលុយទាំងនោះ ហើយបង្ហោះរូបឲ្យខ្មាស់គេម្តង ក្នុងសារនោះ កញ្ញាបានលើកឡើងថា៖ «ថ្ងៃនេះមួម៉ៅណាស់ អ្នកណាក៏ខ្ញុំមិនទុកមុខអោយដែរ ពេលនេះសូមប្រកាសដល់លោកឧកញ្ញាម្នាក់ ដែលជំពាក់លុយខ្ញុំសូមមេត្តាយកលុយមកសងជាប្រញាប់ផង កុំយកលេសថានៅក្រៅប្រទេសញឹកញាប់ពេក លុយតិចតួចទេខ្ញុំគិតថាដូចជាមិនពិបាកសោះបើគ្រាន់តែផ្ញើរសង. ប្រយ័ត្នខ្ញុំលែងយក ហើយយករូបផុសអោយខ្មាស់គេទៅ »៕ 

កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់