តារាចម្រៀង HyunA គឺជាតារាចម្រៀងដ៏ស្រស់ស្អាត ស៊ិចស៊ី និងមានឈ្មោះល្បីល្បាញមួយរូប នៅក្នុងប្រទេសកូរ៉េ ហើយក៏ជាសមាជិកក្នុងក្រុម “4Minute” ដែលជាក្រុមតារាចម្រៀងស្រីដ៏ល្បីផងដែរ។

តារាចម្រៀងស្រីរូបនេះ បានថតក្នុងបទ “Gangnam Style” ដែលជាបទចម្រៀងល្បីល្បាញទូទាំងពិភពលោក ជាមួយនឹងតារាចម្រៀង Psy ដែលធ្វើឲ្យរូបនាង កាន់តែមានឈ្មោះល្បីល្បាញ ដោយសារតែបទចម្រៀងមួយបទនេះផងដែរ។ HyunA មានឈ្មោះល្បី តាំងពីឆ្នាំ ២០១០ ដែលនាងបានចេញអាល់ប៊ុម ចម្រៀងម្នាក់ឯងក្នុងបទ “Change” ដោយសារតែទឹកដមសំលេង និងក្បាច់រាំដ៏ស៊ិចស៊ីរបស់នាង។

យ៉ាងណាម៉ិញ នៅចុងខែតុលា ឆ្នាំ ២០១២ នេះ តារាចម្រៀង HyunA បានបញ្ចេញអាល់ប៊ុមចម្រៀងចុងក្រោយរបស់នាង ដែលមានឈ្មោះថា “Melting” ក្នុងបទចម្រៀងចំណងជើងថា “Ice Cream” ដែលបទនេះ គឺបានថតជាមួយម្ចាស់បទ “Gangnam Style” គឺលោក Psy ផងដែរ។

សូមប្រិយមិត្តចូលរួមទស្សនាបទចម្រៀង “Ice Cream” របស់តារាចម្រៀង HyunA ទាំងអស់គ្នា។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]