បរទេស៖ ឡានដឹកជញ្ជូនដោយស្វ័យប្រវត្តិគឺជាគោលដៅមួយដែលក្រុមហ៊ុនជាច្រើនកំពុងប្រកួតប្រជែងគ្នា ដើម្បីនាំយកមកកាន់ទីផ្សារយមុនគេ និងល្អជាងគេ។

ក្រុមហ៊ុន Embark ក៏ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនក្នុងវិស័យនេះផងដែរ។ ក្រុមហ៊ុន Embark ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ដោយលោក Alex Rodrigues និងលោក Brandon Moak ។ លោក Rodrigues និងលោក Moak បានចាប់អារម្មណ៍លើបច្ចេកវិទ្យានៃឡានដឹកទំនិញដែលមិនប្រើតៃកុង បន្ទាប់ពីពួកគាត់បានកត់សម្គាល់ឃើញការប្រកាសស្វែងរកតៃកុងបើកឡានធំចេះតែកើនឡើង។ 

ឡានដែលមិនប្រើតៃកុងរបស់ក្រុមហ៊ុន Embark
លោក Alex Rodrigues

ក្រុមហ៊ុនថ្មីមួយនេះបានរីកលូតលាស់ខ្លាំងមែនទែនដោយក្នុងពេលនេះក្រុមហ៊ុន Embark បានទទួលការវិនិយោគទុនទឹកប្រាក់ចំនួនជាង ១៧លានដុល្លារ និងអាចផ្តល់ឱកាសការងារដល់បុគ្គលិកចំនួន ៦០នាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Embark បានធ្វើតេស្តបច្ចេកវិទ្យារបស់ខ្លួនដោយបានប្រើប្រាស់ឡានដឹកទំនិញមួយឲ្យធ្វើដំណើរដោយគ្មានតៃកុងរយៈពេលពីរម៉ោងជាប់ ហើយវាគឺជាកំណត់ត្រាថ្មីរបស់ក្រុមហ៊ុន។ គេបានធ្វើការសាកល្បងនេះនៅលើដងវិថីដែលមានការកាច់កុងច្រើន ហើយឡានដឹកទំនិញដែលមិនប្រើតៃកុង បានធ្វើដំណើរក្នុងល្បឿន ៨៨គីឡូមែត្រក្នុងមួយម៉ោងផងដែរ។ 

ការសាកល្បងធ្វើតេស្តលើ់ដងវិថី
កាមេរ៉ាសម្រាប់ជំនួយដល់ការធ្វើដំណើរដោយមិនប្រើតៃកុង
ការសាកល្បងធ្វើតេស្តលើ់ដងវិថី
ការសាកល្បងធ្វើតេស្តលើ់ដងវិថី

លោក Rodrigues បាននិយាយថា ការដឹកជញ្ចូនទំនិញគឺជារឿងដ៏សំខាន់មួយនៅក្នុងវិស័យពាណិជ្ជកម្ម ប៉ុន្តែនៅក្នុងពេលខាងមុខ  ការខ្វះចំនួនតៃកុងបើកឡានដឹកទំនិញនឹងកើនឡើងជាមិនខានព្រោះអីក្មេងៗជំនាន់ក្រោយ នឹងមិនអាចបំពេញចន្លោះប្រហោងនេះបានឡើយ ដូច្នេះមានតែបច្ចេកវិទ្យាដ៏ជឿនលឿននេះហើយ ទើបអាចបំពេញកង្វះខាតនេះបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]