អាហារពេលយប់នឹងធ្វើឱ្យអ្នកឡើងទម្ងន់ សាច់តាមរាងកាយចាប់ផ្តើមយារធ្លាក់គួរឱ្យខ្លាចរអារបើសិនជាអ្នកបរិភោគអាហារមិនបានត្រឹមត្រូវ។ របបអាហារ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនអាចធ្វើឱ្យអ្នកកាន់តែធាត់ឡើងៗដោយមិនអាចចៀសបាន បើសិនជាអ្នកមិនសិក្សាឱ្យច្បាស់ពីផលប៉ះពាល់អស់ទាំងនោះទេ។

តែកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកយកសកម្មភាពទាំង១០ ដែលអាចឱ្យអ្នកទទួលបានរាងដ៏ស្រស់ស្អាតពេញចិត្តជាមិនខានដូចខាងក្រោមនេះ៖

១. បរិភោគស៊ុតសម្រាប់អាហារពេលព្រឹក

អាហារដែលអាចជួយផ្តល់កម្លាំង និងថាមពេលសម្រាប់អ្នកពេញមួយថ្ងៃនោះ គឺជាអាហរពេលព្រឹក ។ ប៉ុន្តែការបន្ថែមអាហារពេលព្រឹកជាមួយស៊ុតមិនត្រឹមតែផ្តល់ថាមពលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លាន ទប់ទល់ និងកាត់បន្ថយចំណង់នៃការឃ្លានអាហារបានរយៈពេល ២៤ម៉ោងទៀតផង។

ការបន្ថែមអាហារពេលព្រឹកជាមួយស៊ុតមិនត្រឹមតែផ្តល់ថាមពលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លាន ទប់ទល់ កាត់បន្ថយនឹងចំណង់ការឃ្លានអាហាររយៈពេល ២៤ម៉ោងទៀតផង

២. មិនត្រូវទិញនំចំណីឆ្ងាញ់ៗទុកជាដាច់ខាត

បើទោះជាអ្នកសម្រេចចិត្តយ៉ាងមុតមាំក្នុងការតមអាហារពេលយប់ក៏ដោយ ការដែលមាននំចំណីឆ្ងាញ់ៗក្នុងទូទឹកកកជាប្រចាំ នឹងធ្វើឱ្យអារម្មណ៍អ្នកវិលវល់នឹកឃើញចង់តែស្ទុះទៅបើកទូទឹកកកយកមកបរិភោគភ្លាមៗជាមិនខាន។

បើទោះជាអ្នកសម្រេចចិត្តយ៉ាងមុតមាំក្នុងការតមញ៉ាំអាហារពេលយប់ក៏ដោយ ការដែលមាននំចំណីឆ្ងាញ់ៗក្នុងទូទឹកកកជាប្រចាំ នឹងធ្វើឱ្យអារម្មណ៍អ្នកវិលវល់នឹកឃើញចង់តែស្ទុះទៅបើកទូទឹកកកហើយបរិភោគភ្លាមៗជាមិនខាន

៣. មិនត្រូវបរិភោគអាហារដែលមានជាតិកាបូហាយឌ្រេត

រាល់អាហារដែលមានជាតិកាបូហាយឌ្រេត (Carbohydrate ) ខ្ពស់ដូចជា អាហារចៀន  ឬបំពង ,  អាហារចម្អិនស្រាប់ (Fast Food ) ,  ភេសជ្ជៈកំប៉ុងផ្អែមៗ , នំខេក, គ្រឿងស្រវឹងជាដើម  វានឹងធ្វើឱ្យអ្នកមានចំណង់អាហារកាន់តែខ្លាំង។ ដូច្នេះគួរចៀងវាងអាហារអស់ទាំងនោះជាដាច់ខាត ជាពិសេសពេលយប់មុនចូលគេងតែម្តង។ 

រាល់អាហារដែលមានជាតិកាបូហាយឌ្រេត (Carbohydrate ) ខ្ពស់ដូចជា អាហារចៀន ឬបំពង , អាហារចម្អិនស្រាប់ (Fast Food ) , ភេសជ្ជៈកំប៉ុងផ្អែមៗ , នំខេក, គ្រឿងស្រវឹងជាដើមនឹងធ្វើឱ្យអ្នកមានចំណង់អាហារកាន់តែខ្លាំង។ ដូច្នេះគួរតែចៀងវាងអាហារអស់ទាំងនេះជាដាច់ខាតជាពិសេសពេលយប់មុនចូលគេង

៤. កាត់បន្ថយជាតិប្រៃនៅក្នុងរបបអាហារ

ការបរិភោគរបបអាហារប្រៃៗមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យមាត់ចេះតែឃ្លានមិនឈប់  ជាហេតុបណ្តាលឱ្យអ្នកធាត់ដោយមិនដឹងខ្លួន។ ដូច្នេះក្នុងរបបអាហារប្រចាំថ្ងៃ អ្នកគួរតែកាត់បន្ថយអាហារមានជាតិអំបិលខ្ពស់ ដោយបែរមកបង្កើនរសជាតិតាមបែបធម្មជាតិវិញ ដូចជាការធ្វើម្ហូបជាមួយនឹងខ្ទឹមបារាំង និងគ្រឿងទេសធម្មជាតិផ្សេងៗទើបប្រសើរជាង។

ការបរិភោគរបបអាហារប្រៃៗមិនត្រឹមតែប៉ះពាល់ដល់សុខភាពរាងកាយនោះទេ ថែមទាំងធ្វើឱ្យមាត់របស់អ្នកចេះតែឃ្លានមិនឈប់ បណ្តាលឱ្យអ្នកធាត់ដោយមិនដឹងខ្លួនទៀតផង

៥. បន្ថែមផ្កាខាត់ណាខៀវនៅក្នុងរបបអាហារ

ការយកផ្កាខាត់ណាខៀវជាគ្រឿងផ្សំបន្ថែមនៅក្នុងរបបអាហារទទួលទានរបស់អ្នកជាប្រចាំ  ជាពិសេសគឺអាហារពេលយប់ អាចជួយធ្វើឱ្យអ្នកឆាប់ឆ្អែត និងសម្រន់ការឃ្លានអាហារបានយូរថែមទៀតផង។ 

ការយកផ្កាខាត់ណាខៀវជាគ្រឿងផ្សំបន្ថែមនៅក្នុងរបបអាហារទទួលទានរបស់អ្នកជាប្រចាំ ជាពិសេសគឺអាហារពេលយប់ អាចជួយធ្វើឱ្យអ្នកឆាប់ឆ្អែត និងសម្រន់ការឃ្លានអាហារបានយូរថែមទៀតផង

៦. ហាត់ប្រាណបន្ថែម

ការហាត់ប្រាណមិនត្រឹមតែអាចជួយដុតបំផ្លាញជាតិកាឡូរីប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លានអាហារថែមទៀតផង។ ដូច្នេះហាត់ប្រាណឱ្យបានទៀងទាត់ជាពិសេសរាល់ពេលល្ងាច។

ការហាត់ប្រាណមិនត្រឹមតែអាចជួយដុតបំផ្លាញជាតិកាឡូរីប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លានអាហារថែមទៀតផង

៧.ងូតទឹកត្រជាក់

វាជារឿងចម្លែកតែជាការពិតណាស់ដែលការងូតទឹកត្រជាក់ៗនៅពេលយប់មុនពេលចូលគេង ជួយធ្វើឱ្យអ្នកអាចទប់ទល់នឹងការស្រេកឃ្លានអាហារនៅពេលយប់បានយ៉ាងល្អប្រសើរ។ ការងូតទឹកត្រជាក់ បូកផ្សំនឹងសីតុណ្ហភាព 17-18 ° C ក៏អាចធ្វើឱ្យរាងកាយអាចដុតបំផ្លាញកាឡូរីប្រមាណជា 7% បានផងដែរ ។ 

វាជារឿងចម្លែកតែជាការពិតណាស់ដែលការងូតទឹកត្រជាក់ៗនៅពេលយប់មុនពេលចូលគេង ជួយធ្វើឱ្យអ្នកអាចទប់ទល់នឹងការស្រេកឃ្លានអាហារនៅពេលយប់បានយ៉ាងល្អប្រសើរ

៨. ផឹកទឹកធម្មតា

ជំនួសឱ្យការឃ្លានអាហារ មនុស្សជាច្រើនតែងតែផឹកទឹកដោះគោ ឬទឹកដោះគោជូរដើម្បីបំពេញការស្រេកឃ្លាន។ វាមិនមានផលប៉ះពាល់នោះទេ តែការមានទឹកធម្មតានៅជិតគ្រែគេង ប្រសើរជាងការឡើងទៅយកភេសជ្ជៈទាំងនោះនៅចង្ក្រានបាយ។ ការឃើញអាហារនៅក្នុងផ្ទះបាយអាចទាញអារម្មណ៍របស់អ្នកឱ្យស្រេកឃ្លានកាន់តែខ្លាំង ហើយទប់អារម្មណ៍មិនបានដោយការញ៉ាំអាហារអស់ទាំងនោះ។  

ជំនួសឱ្យការឃ្លានអាហារ មនុស្សជាច្រើនតែងតែផឹកទឹកដោះគោ ឬ ទឹកដោះគោជូរដើម្បីបំពេញការស្រេកឃ្លាន។ វាមិនមានផលប៉ះពាល់នោះទេ តែការមានទឹកធម្មតានៅជិតគ្រែគេងរបស់អ្នក ប្រសើរជាងការឡើងទៅយកភេសជ្ជៈទាំងនោះនៅចង្ក្រានបាយ

៩.ដុសសម្អាតធ្មេញ

ការដុសធ្មេញនៅពេលល្ងាច ឬយប់ជាសញ្ញាដាស់តឿនថា អ្នកនឹងបញ្ឈប់ការបរិភោគអាហារចាប់ពីវិនាទីនេះទៅហើយ។ បន្ថែមពីនេះថ្នាំដុសធ្មេញដែលមានជាតិជីរអង្កាម និងជាតិមេនថុលហឹរៗនោះអាចធ្វើឱ្យអ្នកលែងមានអារម្មណ៍ឃ្លានអាហារថែមទៀតផង។  

ការដុសធ្មេញនៅពេលល្ងាច ឬយប់ជាសញ្ញាដាស់តឿនថា អ្នកនឹងបញ្ឈប់ការបរិភោគអាហារចាប់ពីវិនាទីនេះទៅហើយ

១០. ចូលគេងមុនម៉ោង ១១យប់

ការចូលគេងឱ្យបានទៀងទាត់ និងឱ្យបានមុនកណ្តាលអធ្រាតមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អនោះទេ ថែមទាំងធ្វើឱ្យអ្នកមិនសូវមានអារម្មណ៍ថាឃ្លានអាហារថែមទៀតផង។ ចូលគេងកាន់តែយប់ជ្រៅ កាន់តែប៉ះពាល់ដល់សុខភាព ថែមទាំងអាចរំញោចអារម្មណ៍របស់អ្នកងើបឡើងមកបរិភោគអាហារថែមទៀតផង៕

ការចូលគេងឱ្យបានទៀងទាត់ នឹងឱ្យបានមុនកណ្តាលអធ្រាតមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អនោះទេ ថែមទាំងធ្វើឱ្យអ្នកមិនសូវមានអារម្មណ៍ថាឃ្លានអាហារថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]