ប៊ែលឡាំង៖ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមហ៊ុនស្មាតហ្វូនឈានមុន លំដាប់ពិភពលោក និងជាម្ចាស់តំណែងលើប្រាក់ចំណេញលេខ១ ពីប្រព័ន្ធប្រតិបត្តិការណ៏ Android Smart, Huawei Consumer Business Group ប្រកាសចេញជាផ្លូវការនូវបន្ទះ ឈីបស៊េរីថ្មី Kirin 970 ទ្រទ្រង់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) សម្រាប់ទូរសព្ទចល័ត ស៊េរីថ្មីបំផុត គឺ Huawei Mate 10 និង Mate 10 Pro ក្នុងកម្មវិធី តាំងពិព័រណ៍ ផលិតផលបច្ចេកវិទ្យា IFA ឆ្នាំ ២០១៧។

Kirin 970 គឺជាបន្ទះឈីប លើកដំបូងនៃការរីកចម្រើនថ្មីមួយ

លោក Richard Yu នាយកប្រតិបត្តិក្រុមហ៊ុន Huawei Consumer Business Group បាននិយាយថា៖ "បើសម្លឹងទៅអនាគតនៃទូរសព្ទចល័ត យើងកំពុងឈានដល់កម្រិតមួយដ៏អស្ចារ្យបំផុតនាយុគសម័យថ្មីនេះ “ទូរសព្ទចល័ត បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)។

ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្នុងការបង្កើតឧបករណ៍នេះ ទៅជាឧបករណ៍ឆ្លាតវៃបំផុត តាមរយៈការអភិវឌ្ឍសមត្ថភាពដ៏អស្ចារ្យនៃបន្ទះឈីប។ គោលដៅចុងក្រោយគឺដើម្បីផ្តល់នូវបទពិសោធថ្មីកាន់តែប្រសើរដល់អ្នកប្រើប្រាស់។ 

Kirin 970 គឺជាបន្ទះឈីប លើកដំបូងនៃការរីកចម្រើនថ្មីមួយដែលនឹងនាំមកនូវលក្ខណៈពិសេសដ៏មានអានុភាពរបស់បច្ចេកវិទ្យា AI (បញ្ញាសប្បនិម្មិត) ដែលអាចផ្តួលគូរប្រជែងបាន"។

បន្ទះឈីប Kirin 970 ស៊េរីថ្មីនេះ ត្រូវបានដំណើរការដោយ CPU 8-core មាន ៤ គ្រាប់ល្បឿន ២,៤ GHz

បន្ទះឈីប Kirin 970 ស៊េរីថ្មីនេះ ត្រូវបានដំណើរការដោយ CPU 8-core មាន ៤ គ្រាប់ល្បឿន ២,៤ GHz ប្រភេទ Cortex-A73 ៤ គ្រាប់ទៀតល្បឿន ១,៨ GHz ប្រភេទ Cortex-A53 ហើយនិងជំនាន់ចុងក្រោយ GPU 12-core។ ជាមួយនឹងទំហំ ១០ ណាណូម៉ែត្រ បន្ទះឈីបគ្របដណ្តប់ 5,5 ពាន់លានត្រង់ស៊ីស្ទ័រនៅក្នុងផ្ទៃតែមួយសង់ទីម៉ែត្រការ៉េ។ 

បន្ទះឈីប Kirin 970 របស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 ជា បន្ទះឈីប ដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលមានបំពាក់នូវ NPU

បន្ទះឈីប Kirin 970 របស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 ជា បន្ទះឈីប ដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលមានបំពាក់នូវ NPU (Neural Processing Unit) មានតួនាទីទ្រាំទ្រនឹងបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)។ បន្ទះឈីបថ្មីនេះមានល្បឿនលឿនជាង Kirin 960 ចំនួន ២០% និងប្រើប្រាស់ថាមពលតិចជាងមុន ៥០% ឯណោះ៕

បន្ទះឈីបថ្មី Kirin 970 របស់Huawei Mate 1០ អាចផ្តូលគូរប្រកួតយ៉ាងងាយ
បន្ទះឈីបថ្មី Kirin 970 របស់Huawei Mate 1០ អាចផ្តូលគូរប្រកួតយ៉ាងងាយ
បន្ទះឈីបថ្មី Kirin 970 របស់Huawei Mate 1០ អាចផ្តូលគូរប្រកួតយ៉ាងងាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]