(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ និងកំពុងមានប្រជាប្រិយភាពចំនួន៣ដួង ដែលទទួលបានការពេញចិត្តពី ទស្សនិកជនជាច្រើន ជាពិសេសមិត្តៗយុវវ័យជាច្រើនគាំទ្រ គឺឱក សុគន្ធកញ្ញា មាស សុខសោភា និង ពេជ្រ សោភា។ អ្នកទាំងបី ត្រូវបានទស្សនិកជននាំគ្នាសរសើរថា ច្រៀងពីរោះ និង ចេះថែរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យទៀតផង ប៉ុន្ដែស្របពេលជាមួយគ្នានេះដែរ អ្នកទាំង ៣ មានវ័យ៣០ ឆ្នាំប្លាយទៅហើយ។ ខាងក្រោមនេះ គឺជាការសង្ខេបខ្លះៗពីប្រវត្តិតារាចម្រៀងទាំង ៣ ដួង៖

១/ កញ្ញា ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ ១៩៨៧ នៅរាជធានីភ្នំពេញ មានកម្ពស់ ១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ និងមានបងប្អូន៣នាក់។ បើគិតមកដល់ពេលនេះនាង មានអាយុ៣០ ឆ្នាំ។

កញ្ញា ឱក សុគន្ធកញ្ញា

២/ អ្នកនាង មាស សុខសោភា ជាកំពូលតារាចម្រៀងស្រីរបស់ផលិតកម្មថោន មាស សុខសោភា កើតនៅថ្ងៃទី ២៩ មករា ឆ្នាំ ១៩៨៤ នៅខេត្តកំពង់ស្ពឺ មានកម្ពស់ ១ ម៉ែត្រ ៦១ សង់ទីម៉ែត្រ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣ នាក់ ប្រុស២ ស្រី១ ហើយបច្ចុប្បន្ននេះនាងមាន អាយុ ៣៣ ឆ្នាំ។

អ្នកនាង មាស សុខសោភា

៣/ អ្នកនាង ពេជ្រ សោភា កើតនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៨៤ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានកម្ពស់ ១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ជាកូនទី៥ ក្នុងចំណោមបងប្អូន៥ នាក់ប្រុស១ ស្រី៤ ។ បើគិតមកដល់ពេលនេះ មានអាយុ ៣៣ ឆ្នាំ ៕

អ្នកនាង ពេជ្រ សោភា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា