ខេត្តកំពង់ស្ពឺ ៖ អ្នក​ទៅ​លេង​នៅ​ទឹកធ្លាក់ជ្រាវ ស្ថិត​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ ខណៈ​កំពុង​មុជទឹក​លេង​យ៉ាង​សប្បាយ ស្រាប់តែ​ទឹកបាន​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក ​និង​ហូរ​កួច​មនុស្ស​ប្រុស-​ស្រី​ក្មេង​ចាស់​ទៅ​តាម​ទឹក​ផង​ដែរ តែ​សំណាងល្អ​ដែល​អ្នក​ទាំងនោះ ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ហេតុការណ៍​បែប​នេះ មិនមែន​ទើបតែ​កើត​មាន​ជា​លើក​ទី​១​នោះ​ឡើយ ដែល​​មុន​ៗ​ សុទ្ធតែ​មាន​មនុស្ស​ស្លាប់​ក្នុង​ករណី​ដូច​គ្នា​នេះ ។

ហេតុការណ៍​ទឹក​ហូរ​កួច​មនុស្ស​នេះ​ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​ កន្លង​ទៅ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ទឹក​ហូរ​កួច​ទាំងនោះ ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ​និង​ទីលំនៅ​ឡើយ ព្រោះ​ក្រោយ​កើតហេតុ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ ។

បើ​តាម​ស្ត្រី​ម្នាក់​ដែល​ជា​អ្នកលក់​បាយ​សម្ល​នៅ​ទីនោះរៀបរាប់​ថា មុន​ពេល​កើតហេតុ​មានមនុស្ស​ជា​ច្រើន​បាន​មក​កម្សាន្ត​នៅ​ទី​នេះ។

អ្នកខ្លះ​ហូប​បាយ​នៅ​លើ​តូប​ខាងលើ រីឯ​អ្នកខ្លះ​ទៀត​នាំ​គ្នា​ចុះ​មុជទឹក​តាម​ជម្រាល​ថ្ម​(​ល្បាក់​)​យ៉ាង​សប្បាយ ។ ស្រាប់តែ​រំពេច​នោះ ទឹកបាន​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក អ្នកខ្លះ​ក៏​រត់ឡើង​គោក​ទាន់ ហើយ​អ្នកខ្លះ​ទៀត​ឡើង​មិន​ទាន់​ក៏​ត្រូវ​ទឹក​ហូរ​កួច​ធ្លាក់​ទៅ​ផ្នែក​ខាង ក្រោម​បាត់​អស់​ទៅ ។ ក្រោយ​កើតហេតុ ប្រជា​ការពារ​និង​អាជ្ញាធរ​បាន​ជួយ​អន្តរាគមន៍​តាម​រក​ឃើញ​អ្នក​ដែល​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​នោះ​មក​វិញ ដោយ​អ្នក​ទាំងនោះ​មិន​មាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​គ្រាន់តែ​រង​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ។

តាម​មន្ត្រី​អាជ្ញាធរ​ដែល​ប្រចាំការ​នៅ​ទីនោះ​រៀបរាប់​ដែរ​ថា សមត្ថកិច្ច​នគរបាល​ក៏​ដូច​ជា​ប្រជា​ការពារ និង​ខាង​បរិស្ថាន បាន​ណែនាំ​ដោយ​មាន​ទាំង​ដាក់​ស្លាក​សញ្ញា​តំបន់​គ្រោះថ្នាក់​ទៀត​ផង ហើយ​ពេល​មេឃ​ស្រទំ​ក៏​មាន​បន្លឺ​សំឡេង​សុ​ឺ​រ៉ែ​ន​ជា​សញ្ញា​សម្គាល់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ឱ្យ​អ្នក​កំពុង​មុជទឹក​ឡើងគោក​ផង​ដែរ តែ​មនុស្ស​មួយ​ចំនួន​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ​ទើប​ជួប​រឿង​បែប​នេះ ។

ជា​រឿយ​ៗ អាជ្ញាធរ​តែងតែ​ប្រាប់​ដល់​ភ្ញៀវ ​ដែល​មក​លេង​ទឹក​សុំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះថា​នេះ​ជា​តំបន់​ភ្នំ កាលណា​មាន​ភ្លៀង​គឺទឹក​ងាយ​នឹង​ហូរ​ធ្លាក់​មក​ខ្លាំង​ណាស់ ។ មុន​នេះ ក្មេង​ប្រុស​ម្នាក់​ជា​កូន​មន្ត្រី​អាវុធហត្ថ​ខេត្តបាន​ស្លាប់ ដែល​ក្រុម​គ្រួ​សារបាន​ត្រឹមតែ​សោកស្តាយ​អាយុជីវិត​កូន​តែ​ប៉ុណ្ណោះ ៕

អ្នក​ទៅ​លេង​នៅ​ទឹកធ្លាក់ជ្រាវ ស្ថិត​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ ខណៈ​កំពុង​មុជទឹក​លេង​យ៉ាង​សប្បាយ ស្រាប់តែ​ទឹកបាន​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក
អ្នក​ទៅ​លេង​នៅ​ទឹកធ្លាក់ជ្រាវ ស្ថិត​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ ខណៈ​កំពុង​មុជទឹក​លេង​យ៉ាង​សប្បាយ ស្រាប់តែ​ទឹកបាន​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក
អ្នក​ទៅ​លេង​នៅ​ទឹកធ្លាក់ជ្រាវ ស្ថិត​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ ខណៈ​កំពុង​មុជទឹក​លេង​យ៉ាង​សប្បាយ ស្រាប់តែ​ទឹកបាន​ហូរ​ធ្លាក់​មក​យ៉ាង​គំហុក

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]