អង់គ្លេស៖ ក្លឹបកាំភ្លើងធំ Arsenal គឺជាក្រុមមួយដែលតែងតែបានកៅអីសម្រាប់ព្រឹត្តការណ៍ Champion League ក្នុងរយៈពេល ១៩ឆ្នាំចុងក្រោយនេះ យ៉ាងណាមិញ កាលពីរដូវកាលមុន Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ដែលធ្វើឲ្យក្រុមនេះអាក់ខានមិនអាចចូលរួមក្នុងព្រឹត្តការណ៍នេះ ហើយអាចលេងត្រឹមតែក្នុង Europa League ប៉ុណ្ណោះ។

មុនពេលត្រៀមខ្លួនប្រកួតជាមួយក្លឹប BATE Borisov នៅក្នុងក្របខណ្ឌ Europa League លោក Arsene Wenger បានអះអាងថា ក្របខណ្ឌ Champions League មិនសូវជាជក់អារម្មណ៍ដូចមុនឡើយ។

គ្រូបង្វឹកវ័យ ៦៧ឆ្នាំរូបនេះបាននិយាយថា ការប្រកួតក្នុង Champions League មិនសូវជាមានភាពទាក់ទាញនោះទេ ដូច្នេះហើយទស្សនិកជនប្រហែលជាមើលត្រឹមតែមួយឬពីរប្រកួតប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការប្រកួតក្នុងវគ្គជម្រុះតាមពូលនៃក្របខណ្ឌ Champions League វាហាក់បីដូចជាដដែលៗពេក។ 

កាលពីខែមុន លោក Wenger ក៏បានបង្ហើបដែរថា ការប្រកួតក្នុងក្របខណ្ឌ Premier League មានភាពជក់អារម្មណ៍ជាងការប្រកួតក្នុងក្របខណ្ឌ Champions League ទៅទៀត។ 

លោក Arsene Wenger
កីឡាករក្រុម Arsenal ហ្វឹកហាត់មុនពេលប្រកួតក្នុងក្របខណ្ឌ Europa League
កីឡាករក្រុម Arsenal ហ្វឹកហាត់មុនពេលប្រកួតក្នុងក្របខណ្ឌ Europa League
កីឡាករ Alexandre Lacazette
កីឡាករ Mesut Özil

យ៉ាងណាមិញ គាត់ក៏បង្ហាញអារម្មណ៍សោកស្តាយនៃការបាត់បង់ឪកាសដើម្បីធ្វើតេស្តខ្លួនជាមួយនឹងក្រុមធំៗដទៃទៀតក្នុងទ្វីបអឺរ៉ុបផងដែរ។ លោក Wenger បានប្រាប់ថា ទោះបីជាយ៉ាងណាក៏ដោយក៏គាត់មានមោទនភាពណាស់ព្រោះគាត់ធ្លាប់ធ្វើការប្រកួតជាង ២០០ប្រកួតនៅក្នុងក្របខណ្ឌ Champions League ផងដែរ៕

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]