ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ Leo Beer វគ្គពាក់កណ្តាលផ្តាច់ព្រ័តម្សិលមិញបានបញ្ចប់ទៅយ៉ាងកក្រើកនៅលើសង្វៀនប៉ុស្តិ៍បាយ័ន ដោយ ចាន់ រតនា បានបរាជ័យក្រោមថ្វីដៃកីឡាករ ឆៃ សារ៉ា ដោយពិន្ទុ ក្រោមការកាត់សេចក្តីពីចៅក្រម។

ចាន់ រតនា និង ឆៃ សារ៉ា បានធ្វើឲ្យចៅក្រៅពិបាកធ្វើការវិនិច្ឆ័យ ក្រោយពីអ្នកទាំងពីរ សុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ជាពិសេសពេលប្រកួត ទាំង រតនា និង សារ៉ា សុទ្ធតែមានឱកាសវាយទៅវិញទៅមករៀងៗខ្លួន ធ្វើឲ្យការប្រកួតនេះកាន់តែជក់ចិត្ត។

យ៉ាងណាមិញ ក្រោយចាញ់ពីម្សិលមិញនេះ ចាន់ រតនា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំមិនមានការភ្ញាក់ផ្អើលពីការសម្រេចចិត្ត ឬកាត់សេចក្តីពីចៅក្រមនោះទេ។ ខ្ញុំគ្មានជម្រើសទេក្រៅពីផ្តួលដៃគូឲ្យសន្លប់ បើពុំដូច្នោះ ខ្ញុំនឹងមិនឈ្នះនោះទេ»

បន្ថែមពីនេះទៀត ចាន់ រតនា បានប្រាប់ស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ហើយក៏បានអរគុណទៅកាន់ក្រុមការងារ ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនផងដែរ៕

ទស្សនាវីដេអូប្រកួតខាងក្រោម៖  

សារនៅលើហ្វេសប៊ុកដែលបង្ហោះដោយ ចាន់ រតនា
ចាន់ រតនា
ចាន់ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]