«ខ្ទឹមស» គឺជាគ្រឿងផ្សំមួយប្រភេទដែលត្រូវបានប្រើប្រាស់តាំងពីយូរណាស់មកហើយនៅក្នុងអាហារជាច្រើនមុខ ហើយវាក៏ត្រូវបានគេប្រើប្រាស់ជាឱសថបុរាណធម្មជាតិផងដែរ សម្រាប់ព្យាបាលជំងឺកាចសាហាវ ក៏ដូចជាជំងឺដទៃៗទៀតបានយ៉ាងល្អប្រសើរ។

ជាក់ស្តែងប្រសិនបើអ្នកកំពុងតែមានជំងឺទាំងបីប្រភេទនេះ ខ្ទឹមសពិតជាអាចជួយការពារ និងថែរក្សាទប់ស្កាត់ បានយ៉ាងមានប្រសិទ្ធភាព។

ខ្ទឹមស ជាគ្រឿងផ្សំមួយប្រភេទដែលត្រូវបានប្រើប្រាស់តាំងពីយូរណាស់មកហើយនៅក្នុងអាហារជាច្រើនមុខ

ជំងឺទាំងបីមុខនោះ គឺរួមមានដូចជា៖

១. ជំងឺបេះដូង (Heart disease)៖ តាមការស្រាវជ្រាវបានបង្ហាញថា ខ្ទឹមសអាចការពារមិនឱ្យកើតជំងឺបេះដូងបាន ដោយវាអាចកាត់បន្ថយការស្ទះសរសៃឈាម ហើយអាចបន្ថយកម្រិតសម្ពាធឈាមពី៧%ទៅ៨% បានផងដែរ។ ការសិក្សាមួយដែលមានរយៈពេល៤ឆ្នាំ បានរកឃើញថា ការប្រើប្រាស់ខ្ទឹមស៩00មីលីក្រាមជាប្រចាំថ្ងៃ អាចកាត់បន្ថយការស្ទះសរសៃឈាមបាន។ 

ក្រៅពីនេះវាក៏ជាភ្នាក់ងារប្រឆាំងនឹងការកកឈាម និងអាចការពារការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលទៀតផង។ មិនតែប៉ុណ្ណោះក៏អាចកាត់បន្ថយកំរិតកូលេស្តេរ៉ុលនៅក្នុងឈាម និងមិនប៉ះពាល់ដល់កម្រិតជាតិខ្លាញ់ឡើយ។

២. ជំងឺផ្តាសាយទូទៅ (Common cold)៖ ការស្រាវជ្រាវក៏បានបង្ហាញថា ខ្ទឹមសអាចជួយទប់ស្កាត់ជំងឺផ្តាសាយបាន ដោយគេបានរកឃើញថាអ្នកដែលទទួលទានខ្ទឹមស មានឱកាសប្រឈមនឹងជំងឺផ្តាសាយតិចជាងអ្នកដែលមិនបានទទួលទានខ្ទឹមស។ ទន្ទឹមនឹងនេះវាក៏ជួយឱ្យជំងឺផ្តាសាយ បានជាសះស្បើយយ៉ាងឆាប់រហ័សផងដែរ។

៣. ជំងឺមហារីក (Cancer) ៖ ខ្ទឹមសអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបានយ៉ាងល្អ។ ក្នុងនោះតាមការសិក្សារយៈពេលវែងមួយ បានបង្ហាញថាមនុស្សដែលទទួលទានខ្ទឹមសស្រស់ ឬខ្ទឹមសក្នុងការចម្អិនអាហារ នឹងមិនមានឱកាសកើតជំងឺមហារីកនោះទេ ជាពិសេសគឺជំងឺមហារីកពោះវៀនធំ និងមហារីកក្រពះ ឬអ្នកដែលកំពុងកើតជំងឺនេះ ក៏អាចមានការកាត់បន្ថយបានចំនួន៣០%ផងដែរ។

ខ្ទឹមស

ប៉ុន្តែគួរចងចាំដែរថា៖ ប្រសិនបើអ្នកទទួលទានខ្ទឹមសច្រើនពេកក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចំពោះសុខភាពដែរ ដោយវាអាចឱ្យអ្នកវិលមុខ ឈឺក្បាល ឈឺចាប់សាច់ដុំ និងឡើងកន្ទួលនៅលើស្បែកជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]