ភ្នំពេញ៖ ទស្សនិកជនមួយចំនួនពិតជាបានជ្រាប ហើយថាកញ្ញា សួស វីហ្សា ជាតារាចម្រៀងដែលអាចបត់បែនបានគ្រប់វិស័យ មានទាំងបុរាណ និងសម័យ មិនត្រឹមតែប៉ុណ្ណោះកញ្ញា កាន់តែមានឈ្មោះបោះសម្លេងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែទេពកោសល្យ ដ៏អស្ចារ្យនេះ។

ជាការពិតណាតារារូបនេះ តែងតែមានអ្វីប្លែកៗ មិនថាការតុបតែខ្លួន ឬក៏ការសម្តែង ច្រៀងនោះទេ។

ជាក់ស្តែងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា បានលើកឡើងពាក្យពេចន៍ ដោយភ្ជាប់ជាមួយ រូបភាពបញ្ចេញសាច់ដ៏ស៊ិចស៊ី មួយគួរឲ្យកត់សម្គាល់ ក្នុងនោះកញ្ញាបានលើកឡើងថា៖ «ខ្ញុំដឹងថាភាពដដែលៗរបស់សិល្បះ ជាសត្រូវភ្នែករបស់មហាជន វាជារឿងសំខាន់សំរាប់អ្នកសិល្បះត្រូវគិត ចឹងបើមិនប្រឹងរកអីថ្មីខ្លួនឯងទេ ច្បាស់ជា...... ខ្ញុំក៍ធុញទ្រាន់នឹងភាពដដែលៗដូចគ្នា តែពេលខ្លះគ្មានជម្រើសgoodnight»។

តាមរយៈសារមួយនេះជាមួយរូបភាពធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ព្រោះថាកញ្ញាតែងខ្លួនបែបនេះរឹតតែស្រស់ស្អាត ជាងតែងខ្លួនបែបធម្មតា៕ 

សារដែលកញ្ញា សួស វីហ្សា បានលើកឡើង
កញ្ញា សួស វីហ្សា បញ្ចេញស្ទីលតែងខ្លួនថ្មី
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា
កញ្ញា សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា