ភ្នំពេញ៖ មិនធម្មតាមែន! កម្មវិធីប្រចាំឆ្នាំ ពិព័រណ៍ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារ អេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧ មានការចូលរួមយ៉ាងច្រើនកុះករ នៅផ្សារទំនើប Aeon Mall កាលពីថ្ងៃទី ១៥-១៦-១៧ កញ្ញា កន្លងមកនេះ ខណៈដែលមានការបញ្ចុះតម្លៃសម្រាប់អបអរដល់ពិធីភ្ជុំបិណ្ឌ។

សកម្មភាពខ្លះៗ ក្នុងកម្មវិធីពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧

កញ្ញា ដែក ដារី ប្រធានគ្រប់គ្រងក្រុមហ៊ុន 360 Events បានលើកឡើងថា ពិព័រណ៍ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិក គឺជាការប្រជុំទីផ្សារមួយ ដើម្បីឲ្យក្រុមគ្រួសារជាច្រើនអាចទិញផលិតផលដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ ជាពិសេស វាគឺជាការបង្កើតវេទិកាមួយ សម្រាប់ដាក់ផលិតផលលក់ក្នុងតម្លៃសមរម្យទៅកាន់អតិថិជន។ លើសពីនេះទៀត ពិព័រណ៍នេះមិនមានភាពស្ងប់ស្ងាត់នោះទេ ព្រោះយើងបានរៀបចំសកម្មភាពជាច្រើនដូចជា ការលេងល្បែងកម្សាន្ត ការច្រៀង កន្លែងក្មេងលេង ជាពិសេសគឺការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃដោយដៃពីក្រុម កខ ប្រមាណ១០ឈុតប្លែកៗ ដែលធ្វើឲ្យទស្សនិកជនទះដៃហ៊ោកញ្ជ្រៀវ ព្រោះសម្លៀកបំពាក់ទាំងនោះសុទ្ធសឹងតែកែច្នៃពីរបស់របរក្នុងផ្ទះ ហើយក៏មានការចាប់រង្វាន់ជាច្រើនទៀត ដល់អតិថិជនដែលបានចូលរួមពីព្រឹកដល់យប់តែម្តង។

សកម្មភាពខ្លះៗក្នុងកម្មវិធីពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧

បញ្ជាក់ផងដែរថា ក្នុងថ្ងៃពិព័រណ៍ទាំង៣ថ្ងៃនេះ មានការដាក់លក់របស់របរក្នុងផ្ទះ និងរបស់របរប្រើប្រាស់ជាច្រើនដូចជា គ្រឿងសង្ហារឹម គ្រឿងផ្ទះបាយ គ្រឿងអេឡិកត្រូនិក មុខម្ហូប... ។ល។

ពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិក ក៏គ្រោងនឹងធ្វើម្តងទៀត និង ធំជាងនេះ ក្នុងឆ្នាំក្រោយផងដែរ ។

កម្មវិធីនេះមានការចូលរួមឧបត្ថម្ភធំដោយ Khmer Beverage និងសហឧបត្ថម្ភដោយ Lock & Lock និង Radio One ។

ព័ត៌មានបន្ថែម ៖ 077 718 517 , 089 301 727 , 069 252 715 , 015 526 438

អ៊ីម៉ែល ៖ [email protected]

ហ្វេសប៉ុក ៖ https://www.facebook.com/householdnelectronicsfair/

សកម្មភាពខ្លះៗក្នុងកម្មវិធីពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧
សកម្មភាពខ្លះៗក្នុងកម្មវិធីពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧
សកម្មភាពខ្លះៗក្នុងកម្មវិធីពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារអេឡិចត្រូនិកប្រចាំឆ្នាំ ២១០៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]