កាលពីថ្ងៃទីអាទិត្យទី២៨ខែតុលា ឆ្នាំ ២០១២ កន្លងទៅនេះ មានក្រុម Hacker ដែលហៅខ្លួនឯងថា ជាជនអនាមិក បានប្រកាសនៅលើគេហទំព័រ Anon News ដោយធ្វើការគំរាមកំហែង ដល់បណ្ដាញសង្គម ទំនាក់ទំនង Facebook និងក្រុមហ៊ុនផលិតហ្គេម Zynga។

នៅក្នុងខ្លឹមសារនៃសេចក្ដី ប្រកាសនោះបានបញ្ជាក់ថា ជនអនាមិក នឹងធ្វើការបិទនូវគេហទំព័រ Facebook នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ ហើយនឹងធ្វើការបង្ហោះ នូវហ្គេមរបស់ក្រុមហ៊ុន Zynga ជាលក្ខណៈសាធារណៈដោយ មិនគិតថ្លៃនៅថ្ងៃជាមួយគ្នា នោះផងដែរ ប្រសិនបើក្រុមហ៊ុន Zynga មិនបញ្ឈប់ការកាត់បន្ថយ បុគ្គលិកនិងការចោទប្រកាស ដោយគ្មានមូលហេតុ និងភស្ដុតាងត្រឹមត្រូវពាក់ព័ន្ធ នឹងការចោទទៅលើបុគ្គលិក ថាបានលួចឯកសារនៅមុនពេល លាឈប់ពីការងារ។

ជនអនាមិក បានបន្ដទៀតថា កុំដើម្បីតែលុយ និងប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីអ្នកដទៃនោះ បើសិនជា Zynga នៅតែបន្ដធ្វើទង្វើរ ដូចនេះទៀតក្រុម Hacker អនាមិក នឹងធ្វើឲ្យខ្លាំងជាងអ្វី ដែលបាននិយាយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតហ្គេមធំជាងគេ បំផុតឲ្យបណ្ដាញទំនាក់ទំនងសង្គម Facebook គឺ Zynga បាន ប្រកាសកាត់បន្ថយ បុគ្គលិកចំនួន ១៥០នាក់ និងបិទមិនដំណើរការនូវ ស្ទូឌីយូផលិតហ្គេមចំនួន បីកន្លែងនៅនៅប៉ូស្តូន ចក្រភពអង់គ្លេស និងជប៉ុន ដែលក្រុមហ៊ុនអាច សន្សំបានប្រាក់ចំនួន ១,៦ពាន់លានដុល្លារអាមេរិក៕

DAP-News

ប្រែសម្រួល៖ ដើមអម្ពិល(DAP)-

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]