អង់គ្លេស៖ ក្នុងទីផ្សារដោះដូរកីឡាករនាដើមរដូវកាលនេះ ក្រុមកាំភ្លើងធំ Arsenal បានលក់កីឡាករសំខាន់ៗជាច្រើន។ ទន្ទឹមគ្នានឹងនេះដែរ Arsenal បានលក់កីឡាករឆ្នើមម្នាក់របស់គេគឺកីឡាករ Oxlade-Chamberlain ទៅកាន់ដៃគូរប្រជែងរបស់ខ្លួនគឺក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ៣៥លានផោន។

យ៉ាងណាមិញលោក Arsene Wenger ក៏បានបង្ហើបដែរថា ការបាត់បង់កីឡាករ Kieran Gibbs គឺមានការឈឺចាប់ជាងការបាត់បង់កីឡាករ Oxlade-Chamberlain ទៅទៀត។ 

កីឡាករ Oxlade-Chamberlain លេងឲ្យក្រុម Liverpool
កីឡាករ Kieran Gibbs លេងឲ្យក្រុម West Brom

Arsenal បានលក់ Gibbs ទៅក្លឹប West Brom នៅរដូវនេះក្នុងតម្លៃខ្លួន ៧លានផោន។ ខ្សែការពារស្លាបឆ្វេង Kieran Gibbs បានចូលលេងក្នុងកីឡាករឈុតធំរបស់ក្រុមកាំភ្លើងធំក្នុងអាយុ ១៨ឆ្នាំ និងបានបង្ហាញខ្លួនចំនួន ២៣០ប្រកួតផងដែរ។

លោក Wenger បានបញ្ជាក់ថា ការបាត់បង់ Gibbs ពិតជាឈឺចាប់ជាងការបាត់បង់កីឡាករ Chamberlain ព្រោះកីឡាករ Gibbs បានហ្វឹកហាត់នៅក្នុងក្រុម Arsenal តាំងពីអាយុ ១០ឆ្នាំមកម្លេះ។

លោក Wenger បានបន្តទៀតថា ការបាត់បង់កីឡាករ Gibbs ប្រៀបដូចជាការបាត់បង់សមាជិកគ្រួសារម្នាក់អ៊ីចឹង។ គាត់មិនបានសុំចាកចេញពីក្លឹបនោះទេ ប៉ុន្តែក្លឹបយល់ព្រមឲ្យគាត់ចាកចេញព្រោះកីឡាករដែលមានអាយុ ២៧ឆ្នាំឬ ២៨ឆ្នាំត្រូវការលេងឲ្យបានច្រើន។ 

Kieran Gibbs កាលពីលេងឲ្យក្រុមយុវជនក្លឹប Arsenal
កាលពីកីឡាករ Gibbs នៅលេងឲ្យ Arsenal

គួរបញ្ជាក់ផងដែរថា Arsenal មានខ្សែការពារស្លាបឆ្វេងឆ្នើមចំនួន ២នាក់គឺកីឡាករ Kolasinac និងកីឡាករ Nacho Monreal ដូច្នេះការលក់កីឡាករ Gibbs អាចជារឿងមួយដ៏ត្រឹមត្រូវសម្រាប់ក្លឹបនិង Kieran Gibbs ផ្ទាល់៕

កីឡាករ Kolasinac
កីឡាករ Nacho Monreal

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]