ប៉ូលីសបានរាយការណ៏ថា នៅជាយក្រុង Ranchi ប្រទេសឥណ្ឌា មានស្រ្តីដែលរៀបការហើយ ឈ្មោះ Sacchi Shekhar ម្នាក់ និង ប្តីដែលមិនស្របច្បាប់របស់នាង បានសម្លាប់ឪពុកនិងប្អូនប្រុសបង្កើត ដើម្បីដណ្តើមយកទ្រព្យសម្បត្តិ។

យោងតាមសម្តីរបស់ប៉ូលីស និយាយថា នាង បានរស់នៅបែកពី ប្តីដែលបានរៀបការស្របច្បាប់របស់នាង អស់ពេលជាង៥ឆ្នាំមកហើយ ពេលនេះនាងកំពុងមាន ទំនាក់ទំនងខុសសីលធម៌ ជាមួយបុរសម្នាក់ទៀតឈ្មោះ Awdesh Singh ហៅ Pintoo។ ប៉ូលីសនិយាយបន្តទៀតថា លោក Lal Randheer Nath Sahdeo អាយុ៧០ឆ្នាំ ជាឪពុករបស់នាង បានសាងសង់ផ្ទះមួយអោយទៅនាង ដែលផ្ទះនោះក៏នៅជិតផ្ទះរបស់គាត់ដែរ។ ចំណែក ប្អូនប្រុសរបស់នាង ឈ្មោះ Lal Murari Nath Murari Sahdeo បានដឹងពីមហិច្ចតារបស់បងស្រី និង មិនសូវពេញចិត្តទំនាក់ទំនងខុសសីលធម៌ របស់នាងផង បានប្រឆាំងនឹង ការចែកទ្រព្យសម្បត្តិអោយទៅ នាងយ៉ាងខ្លាំង។

ក្រោយមកនៅថ្ងៃទី២២ ខែ តុលា ឪពុក និង ប្អូនប្រុសរបស់នាង ត្រូវបានគេបាញ់សម្លាប់ នៅក្នុងផ្ទះរបស់ពូកគេ ក្នុង តំបន់Tupudana។

ប៉ូលីសនិយាយបន្ថែមទៀតថា នាងSacchi និង Pintoo មានគម្រោងសម្លាប់ឪពុក និង ប្អូនប្រុសបង្កើត ដើម្បីដណ្តើមយកទ្រព្យសម្បត្តិ ហើយក៏ មានគម្រោងគេចខ្លួនទៅ ខេត្តMumbaiដែរ។ នៅពេលធ្វើការស៊ើបអង្កេត ប៉ូលីបានស៊ើបដឹង ថាបុរសឈ្មោះ Pintoo ដោយមានការជួយជ្រោមជ្រែង ពីកូនស្រីបង្កើតរបស់ជនរងគ្រោះ បានជួល មនុស្ស៣នាក់ ទៅបានសំលាប់ទាំងឪពុកនិងប្អូនប្រុសរបស់នាង ដើម្បីយកទ្រព្យសម្បត្តិ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]