ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងពីររូបគឺលោក ហម ឆរ៉ា និងលោក រិទ្ធ កំពុងតែមានរឿងខ្វែងគំនិតគ្នាទៅលើរឿង «ការសរសេរអក្សរខ្មែរ» នៅពេលមានការបញ្ចេញមតិយោបល់ផ្សេងៗ ទាក់ទងនឹងរឿងអ្វីមួយ ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ដោយនៅលើហ្វេសប៊ុកលោក ហម ឆរ៉ា បាននិយាយពីរឿងការសរសេរអក្សរឡាតាំងជាន័យភាសាខ្មែរ និងសំណូមពរឱ្យមានការសរសេរអក្សរជាតិ ឱ្យបានច្រើន។

ការលើកឡើងរបស់លោក ហម ឆរ៉ា នៅលើហ្វេសប៊ុកខ្លួន កាលពីពេលកន្លងទៅ

ហើយទន្ទឹមនឹងនេះតារាសម្តែងលោក រិទ្ធ ក៏បានចេញវីដេអូសម្តែងការមិនពេញចិត្ត ចំពោះលោក ហម ឆរ៉ា ដែលព្យាយាមចង់កែ និងលើកស្ទួយអក្សរសាស្រ្តខ្មែរ។ 

ហើយលោក ក៏ត្រូវបានទទួលការរិះគន់ជាច្រើនពីមហាជន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពេលដែលបានចូលទៅមើលវីដេអូលោក ដែលបានចេញផ្ញើជូនទៅកាន់លោក ហម ឆរ៉ា កាលពីថ្ងៃម្សិលមិញនេះ។

ក្រោយកើតមានរឿងនេះ តារាសម្តែងវ័យក្មេង និងកំពុងមានភាពពេញនិយមនៅក្នុងសង្គមសិល្បៈ កញ្ញា សាឡាត់ ស្រីឡាង វិញក៏បាន Live វីដេអូផ្ទាល់នៅលើហ្វេសប៊ុករបស់ខ្លួននាព្រឹកនេះផងដែរ ដើម្បីសម្តែងពីការយល់ឃើញ។

ហើយនៅក្នុងនោះកញ្ញា សាឡាត់ ស្រីឡាង ក៏មានការគាំទ្រទៅលើការលើកឡើងរបស់លោក ហម ឆរ៉ា និងមិនពេញចិត្តចំពោះលោក រិទ្ធ ដែលបានស្តែងពីការយល់ឃើញរបស់ខ្លួន៕

តោះចង់ដឹងថាកញ្ញា សាឡាត់ ស្រីឡាង និយាយអ្វីខ្លះទាក់ទងនឹងរឿងការសរសេរអក្សរសាស្រ្តខ្មែរយើងយ៉ាងណាខ្លះនោះ មកទស្សនាវីដេអូដូចខាងក្រោមនេះ៖

កញ្ញា សាឡាត់​ ស្រីឡាង​
កញ្ញា សាឡាត់​ ស្រីឡាង​
កញ្ញា សាឡាត់​ ស្រីឡាង​
តារាសម្តែងកញ្ញា សាឡាត់​ ស្រីឡាង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]