មនុស្សភាគច្រើនជាពិសេសមនុស្សស្រីតែម្តង តែងតែប្រើប្រាស់វិធីជាច្រើនយ៉ាង ដើម្បីធ្វើការសម្រកទម្ងន់ដែលខ្លួនមិនពេញចិត្ត។  តែក៏មានមនុស្សមួយចំនួនខកបំណងចំពោះវិធីដែលបរាជ័យផងដែរ។ វិធីសម្រកទម្ងន់មួយចំនួនដែលអ្នកគិតថាត្រឹមត្រូវ  ពេលខ្លះវាមិនត្រឹមតែមិនស្រកទម្ងន់ទេ ថែមទាំងអាចឱ្យអ្នកកាន់តែធាត់ឡើងថែមទៀតផង។

នេះជាវិធីសម្រកទម្ងន់ដែលមនុស្សភាគច្រើនជ្រើសរើសតែវាបែរជាធ្វើឱ្យអ្នកឡើងទម្ងន់ថែមទៅវិញ ៖  

វិធីបញ្ចុះទម្ងន់ទាំង ៤យ៉ាងនេះដែលមនុស្សភាគច្រើនជ្រើសរើស តែការពិតទៅធ្វើឱ្យកាន់តែធាត់ទៅវិញទេ

១. ការញ៉ាំអាហារពេលយប់នឹងធ្វើឱ្យឡើងទម្ងន់

មនុស្សជាច្រើនយល់ឃើញថា ការបរិភោគអាហារពេលយប់នឹងធ្វើឱ្យធាត់ តែការពិតទៅមិនត្រឹមតែអាហារពេលយប់ទេ អាហារពេលណាក៏អាចធ្វើឱ្យអ្នកធាត់បានដែរ អាស្រ័យលើរបបអាហារដែលអ្នកបរិភោគចូលទៅ។ បើទោះជាអ្នកតមមិនបរិភោគអាហារពេលយប់ តែអាហារផ្សេងៗរបស់អ្នកពោរពេញដោយជាតិខ្លាញ់ និងកាឡូរីខ្ពស់នោះ ទោះជាអ្នកខំបង្អត់អាហារពេលយ៉ាងណាក៏នៅតែធាត់ដែរ។ ដូច្នេះអាហារពេលយប់មិនបានធ្វើឱ្យអ្នកធាត់នោះទេ លើកលែងតែអ្នកបរិភោគអាហារដែលមានជាតិកាឡូរីខ្ពស់ប៉ុណ្ណោះ។  

អាហារពេលណាក៏អាចធ្វើឱ្យអ្នកធាត់បានដែរ អាស្រ័យលើរបបអាហារដែលអ្នកបរិភោគចូលទៅ

២. ទទួលទានអាហារបរិមាណតិចតួចអាចជួយដុតបំផ្លាញជាតិខ្លាញ់បានកាន់តែប្រសើរ

មេតាប៉ូលីសដែលគេស្គាល់ថាជាសារធាតុមួយដែលជួយដុតរំលាយជាតិខ្លាញ់នៅក្នុងខ្លួនរបស់មនុស្សនោះ ល្បឿននៃការរំលាយអាហាររបស់វា មិនបានអាស្រ័យលើបរិមាណអាហារដែលអ្នកបរិភោគនោះទេ។ ការបរិភោគអាហារតិចតួចជារៀងរាល់ ២ ទៅ ៣ម៉ោងម្តង វាអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកក៏ពិតមែន តែវាមិនមែនបានន័យថាជួយឱ្យអ្នកស្រកទម្ងន់ ឬជួយបង្កើនល្បឿនការរំលាយអាហារនោះទេ។ 

ល្បឿននៃការរំលាយអាហាររបស់វា មិនបានអាស្រ័យលើបរិមាណអាហារដែលអ្នកបរិភោគនោះទេ។ ការបរិភោគអាហារតិចតួចជារៀងរាល់ ២ ទៅ ៣ម៉ោងម្តងវាអាចជួយកាត់បន្ថយចំណង់អាហាររបស់អ្នកក៏ពិតមែន តែវាមិនមែនបានន័យថាជួយឱ្យអ្នកស្រកទម្ងន់ ឬជួយបង្កើនល្បឿនការរំលាយអាហារនោះទេ

៣. អាហារដែលមានជាតិខ្លាញ់ទាបអាចជួយឱ្យអ្នកស្រកទម្ងន់លឿន

ការបរិភោគអាហារដែលមានជាតិកាឡូរីទាបពេកមិនបានធ្វើឱ្យអ្នកស្រកទម្ងន់ទេ វាថែមទាំងធ្វើឱ្យអ្នកមានបញ្ហារាងកាយផងដែរ។ រាងកាយមនុស្សជាប្រចាំថ្ងៃត្រូវការកម្រិតកាឡូរីប្រមាណ ១ ២០០កាឡូរីដើម្បីចិញ្ចឹមរាងកាយ។ ប្រសិនបើអ្នកទទួលទានកាឡូរីតិចជាងតម្រូវការរាងកាយនោះ អត្រានៃល្បឿនរំលាយអាហារ នឹងថយចុះ ដូច្នេះវានឹងកាន់តែពិបាកក្នុងការសម្រកទម្ងន់។  

រាងកាយមនុស្សជាប្រចាំថ្ងៃត្រូវការកម្រិតកាឡូរីប្រមាណ ១២០០កាឡូរីដើម្បីចិញ្ចឹមរាងកាយ។ ប្រសិនបើអ្នកទទួលទានកាឡូរីតិចជាងតម្រូវការរាងកាយនោះ អត្រានៃល្បឿនរំលាយអាហារ នឹងថយចុះ ដូច្នេះវានឹងកាន់តែពិបាកក្នុងការសម្រកទម្ងន់

៤. កាឡូរីនៅក្នុងខ្លួនមិនសុទ្ធតែដូចគ្នាទេ

រាងកាយរបស់មនុស្សមានដំណើរការរំលាយអាហារខុសៗគ្នាតាមចំណីអាហារដែលបរិភោគចូលទៅ។ ដោយរាងកាយអាចដុតបំផា្លញជាតិកាឡូរីប្រូតេអ៊ីនបានប្រមាណ ២០% ទៅ ៣០% , កាឡូរីជាតិស្ករ ៦% , កាឡូរីជាតិខ្លាញ់ ៣%។ ដូច្នេះហើយ បើទោះជាអ្នកបរិភោគអាហារដែលយល់ថាវាមានកាឡូរីដូចគ្នាក៏ដោយ តែការរំលាយអាហារនៅក្នុងខ្លួនមិនដូចគ្នាទេ ។ របបទទួលទានគួរតែផ្តោតទៅលើអាហារដែលមានជាតិប្រូតេអ៊ីនប្រសើរជាងដែលអាចជួយឱ្យការរំលាយអាហារបានកាន់តែប្រសើរឡើង។

ឧទាហរណ៍ថា៖ អ្នកកំពុងតែបរិភោគចំណីអាហារ ២ប្រភេទ ទី១គឺសាច់មាន់ ទី២ គឺការ៉េម ដោយវាមានកម្រិតកាឡូរី ១០០០ដូចគ្នា ។ អ្វីដែលធ្វើឱ្យអ្នកធាត់នោះគឺការ៉េម ដោយក្នុងការ៉េមមានជាតិស្ករដែលពិបាកនឹងរំលាយ ដែលខុសពីសាច់មាន់មានជាតិប្រតេអ៊ីនដែលងាយរំលាយអាហារជាងទៅវិញ៕  

អ្នកកំពុងតែបរិភោគចំណីអាហារ ២ប្រភេទ ទី១គឺសាច់មាន់ ទី២ គឺការ៉េម ដោយវាមានកម្រិតកាឡូរី ១០០០ដូចគ្នា ។ អ្វីដែលធ្វើឱ្យអ្នកធាត់នោះគឺការ៉េម ដោយក្នុងការ៉េមមានជាតិស្ករដែលពិបាកនឹងរំលាយ ដែលខុសពីសាច់មាន់មានជាតិប្រតេអ៊ីនដែលងាយរំលាយអាហារជាងទៅវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]