ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការនី អ្នកនាង សុខ សោម៉ាវត្តី បានសាងស្នាដៃក្នុងវិស័យសិល្បៈមិនតិចនោះទេ ។ បើទោះខ្លួនជាតារាស្រី ដែលមានកូនស្រីមួយហើយក្ដី ក៏ប្រជាប្រិយភាពរបស់វត្តី ហាក់គ្មានការអន់ថយគួរឲ្យព្រួយបារម្ភឡើយ ផ្ទុយទៅវិញកាន់តែមានការគាំទ្រលើសដើម ព្រោះតែសម្រស់របស់តារាស្រីនេះ នៅតែមានភាពស្រស់ស្អាត ចំពោះទេពកោសល្យក្នុងការសម្ដែងរបស់នាងក៏នៅតែល្អ ទើបធ្វើឲ្យទីផ្សារការងារ នៅរឹងមាំបែបនេះ។

ងាកមកចាប់អារម្មណ៍នឹងជីវិតឯកជនរបស់ តារាស្រីរូបស្រស់នេះវិញ ក៏ត្រូវបានមហាជន តាមសង្កេតគ្មានចន្លោះ ពិសេសជីវិតស្នេហាតែម្ដង ព្រោះបន្ទាប់ពីចាប់ដៃគូសម្ដែងជាមួយកម្លោះសង្ហា លី វ៉ាហេទ អ្នកទាំងពីរហាក់មានការសិ្នទ្ធស្នាលប្លែក ទើបធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងមួយនេះ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ចេញរូបថតសម្អាងការ ដែលតួប្រុស លែងជាតារា តែបែរជា លោក លី វ៉ាហេទទៅវិញ។ 

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើន មានការពេញចិត្ត ដែលឃើញអ្នកទាំងពីរ បានថតរូបគូបែបនេះ ហើយក៏ចង់ឲ្យ ពួកគេ មានថ្ងៃពិសេសជាមួយគ្នាផងដែរ៕

សារ និងរូបភាពដែល តារាសម្ដែង សុខ សោម៉ាវត្តី បានបង្ហោះក្នុងហ្វេសប៊ុក
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី និងកម្លោះសង្ហាលី វ៉ាហេទ
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី និងកម្លោះសង្ហាលី វ៉ាហេទ
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី និងកម្លោះសង្ហាលី វ៉ាហេទ
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី និងកម្លោះសង្ហាលី វ៉ាហេទ
រូបភាពរបស់តារាសម្ដែង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី