ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ត្រូវបាននារីជាសង្សារលួចកាត់ប្រដាប់ភេទ បន្ទាប់ពីនាងខឹងចិត្ត ពេលដឹងថាមិត្តប្រុសកំពូលស្នេហ៍ ដែលធ្លាប់តែស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំកន្លងមកហើយនោះ បែរជាដាច់ចិត្តរៀបការជាមួយនឹងស្រីថ្មីទៅវិញ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងទីក្រុងតូច Kuttippuram ស្រុក Malappuram រដ្ឋ Kerala ប្រទេសឥណ្ឌា។ នេះយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានដេលីម៉ែលរបស់ចក្រភពអង់គ្លេស។

បុរសរងគ្រោះមានឈ្មោះ Irshad អាយុ២៦ឆ្នាំ ធ្លាប់ស្រលាញ់គ្នាជាមួយនារីជាគូស្នេហ៍ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណតែដឹងថាមានអាយុ៣០ឆ្នាំ។ នៅទីបំផុត លោក Irshad ក៏បានសម្រេចចិត្តរៀបការជាមួយនឹងនារីដទៃ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ ជាហេតុធ្វើឲ្យនារីជាសង្សារ ខឹងយ៉ាងខ្លាំងកកើតទៅជាគំនុំឡើងតែម្តង។

បុរសរងគ្រោះមានឈ្មោះ Irshad អាយុ២៦ឆ្នាំ

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ នារីដៃឆើតជាសង្សារ បានសុំណាត់ជួបបុរសរងគ្រោះជាលើកចុងក្រោយ នៅផ្ទះសំណាក់កើតហេតុខាងលើ  ដើម្បីនាងមានឱកាសបញ្ចេញកំហឹង និងសងសឹងលើបុរសដែលធ្លាប់ជាសង្សារស្រលាញ់ស្ទើរលេប ហើយក្បត់ចិត្តទៅរៀបការជាមួយអ្នកផ្សេង ដោយលបលួចប្រើកាំបិតកាត់ប្រដាប់ភេទរបស់បុរសជាសង្សារ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្រែកផ្អើលឆោឡោដល់ភ្ញៀវឯទៀតដែលស្នាក់នៅបន្ទប់ជាប់ៗនោះក្នុងផ្ទះសំណាក់។

ភ្លាមៗនោះបុរសរងរគ្រោះត្រូវបានគេជួយដឹកបញ្ចូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ MIMS Hospital ក្នុងទីក្រុង Kozhikode ។  ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រហូតមកទល់ពេលនេះស្ថានភាពរបស់លោក Irshad បានប្រសើរឡើងជាប្រក្រតីវិញហើយ ខណៈរូបលោកនៅតែបន្តសម្រាកព្យាបាល និងតាមដានរបួសយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យជំនាញ។

ទោះបីជាយ៉ាងណា ប្រភពព័ត៌មានមិនបានឲ្យដឹងថា បុរសរងគ្រោះបានរងរបួស ដាច់ខ្លាំង ឬយ៉ាងណាទេ នៅលើប្រដាប់ប្រភេទរបស់គាត់។ ចំណែកនារីដៃដល់ជាសង្សារវិញ ក៏ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន  និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ លោក Irshad កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក Irshad បានសម្រេចចិត្តរៀបការជាមួយនឹងនារីដទៃ តាមការផ្សំផ្គុំរបស់ឪពុកម្តាយ ជាហេតុធ្វើឲ្យនារីជាសង្សារ ខឹងចិត្តយ៉ាងខ្លាំង កកើតទៅជាគំនុំតែម្តង
រូបភាព៖ លោក Irshad កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ
រូបភាព៖ លោក Irshad កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]