អាមេរិក៖ អ្នកប្រដាល់មួយរូបឈ្មោះ Luke Campbell បានបង្ហើបប្រាប់រឿងដ៏ឈឺចាប់ខ្លោចផ្សាមួយ ក្រោយប្រកួតចាញ់កីឡាករ Jorge Linares កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ដោយរូបគេ បានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា ខ្លួនបានលាក់រឿងមរណភាពរបស់ឪពុក រួចខំប្រមូលស្មារតី កុំឲ្យគូប្រកួតចាប់ចំនុចខ្សោយបានពេលប្រកួត។

បើទោះចាញ់ក្តី ក៏ Luke Campbell នៅតែបន្តព្យាយាមប្រកួត រហូតដល់បញ្ចប់ទឹកផងដែរ ដោយការកាត់សេចក្តីពីចៅក្រម គឺ Jorge Linares យកឈ្នះរូបគេ ដោយពិន្ទុមិនឯកច្ឆន្ទ។

Luke Campbell ប្រកួតជាមួយ Jorge Lenares

អ្នកប្រដាល់ក្នុងកម្រិតប្រភេទទម្ងន់ Lightweight រូបនេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនបានកាន់ទុក្ខមរណភាពរបស់ឳពុក អស់រយៈពេល២សប្តាហ៍មុនការប្រកួត ហើយខំលាក់ជាការសម្ងាត់មិនឲ្យនរណាដឹងនោះទេ ហើយណាមួយក៏ព្រោះតែមិនចង់ឲ្យគូប្រកួតដឹងពីចំនុចខ្សោយ។

ថ្លែងប្រាប់ BBC កីឡាករប្រដាល់រូបនេះ បាននិយាយថា «ខ្ញុំយំស្ទើររាល់ថ្ងៃ ហើយខ្ញុំពិបាកណាស់ ក្នុងការខំប្រឹងលាក់នូវអារម្មណ៍មួយនេះ តែឥឡូវប្រកួតចប់ ខ្ញុំអាចយំ ដើម្បីបន្ធូរអារម្មណ៍ហើយ» ។

«បើសិនជាមាននរណាម្នាក់ដឹងពីរឿងនេះ ខ្ញុំនឹងបដិសេធភ្លាម ព្រោះខ្ញុំមិនចង់ឲ្យ Lenares គិតថា នេះជាចំនុចខ្សោយរបស់ខ្ញុំ។ ខ្ញុំមិនចង់ឲ្យគេគិតថា ខ្ញុំកំពុងតែឈឺចាប់នោះទេ។» នេះបើតាមការបញ្ជាក់បន្ថែមរបស់ Luke Campbell ។

គួរបញ្ជាក់ថា ឪពុករបស់ Campbell បានប្រយុទ្ធជាមួយជំងឺមហារីកតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយក៏បានស្លាប់បាត់បង់ជីវិតកាលពី២សប្តាហ៍កន្លងទៅមុននេះផងដែរ ៕ 

Luke Campbell ប្រកួតជាមួយ Jorge Lenares
Luke Campbell ប្រកួតជាមួយ Jorge Lenares
Luke Campbell ប្រកួតជាមួយ Jorge Lenares

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]