ថៃ៖ បន្ទាប់ពីមានការលេចពាក្យចចាមអារ៉ាម រឿងការលែងលះគ្នារបស់តារាសម្តែងស្រីថៃ Aff Taksaorn មិនបានប៉ុន្មានផង លោក Songkran ដែលជាស្វាមីក៏មានប្រតិកម្មចេញមុខបកស្រាយភ្លាមៗតែម្តង។

ក្នុងនោះលោក Songkran បានធ្វើការបកស្រាយទៅអ្នកសារព័ត៌មានថា “ថ្វីត្បិតតែលោករស់នៅបែកបាក់ជាមួយភរិយាក៏ពិតមែន តែនេះមិនមែនមកពីមានជនទី៣ដែលគេចោទ ឈ្មោះថា Kwang នោះទេ”។ លោកបន្ថែមទៀតថា “តាមរយ:ដំណឹងមួយនេះគឺលោកពិតជាសុំទោសដល់អ្នកអានព័ត៌មានស្រី Kwang ពីព្រោះនាងបានទទួលការជេរប្រមាថ និងពាក្យសម្តីមិនសមរម្យជាច្រើនលើគណនី Instagram របស់នាង។ 

តារាសម្តែងស្រី Aff Taksaorn និងក្រុមគ្រួសារ
តារាសម្តែងស្រី Aff Taksaorn និងក្រុមគ្រួសារ

លោក Songkran ក៏បានបញ្ជាក់ផងដែរថា “លោកពិតជាដឹងថាអ្នកណាជាអ្នកបំផុសព័ត៌មានអាស្រូវមួយនេះ តែបើជននោះមិនបញ្ឈប់ទេ លោកនឹងដាក់ពាក្យបណ្តឹងទៅជននោះមិនខាន”។

យ៉ាងណាមិញ ស្វាមីរបស់នាង Aff Taksaorn ក៏បានប្រាប់ដែរថា “លោកពិតជាមានទំនាស់ជាមួយនឹងភរិយាពិតមែន តែនេះជាបញ្ហារបស់លោក និងក្រុមគ្រួសារ ហើយលោកក៏នឹងដោះស្រាយបញ្ហាមួយនេះឲ្យបានឆាប់ៗនេះដែរ”៕ 

នាង Aff Taksaorn និង ស្វាមីលោក Songkran Techanarong
នាង Aff Taksaorn និង ស្វាមីនៅថ្ងៃរៀបអាពាហ៍ពិពាហ៍
នាង Aff Taksaorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]