ភ្នំពេញ៖ ពិធីករ និងជាតារាសម្ដែងដែលមានប្រជាប្រិយភាពលោក ជា វណ្ណារិទ្ធ កំពុងតែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ចាប់តាំងពីខ្លួននិងភរិយារូបស្រស់ មានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ (អូន ហ្វេម)។

ចំពោះប្រិយមិត្ត តែងតែបានឃើញពិធីករសង្ហារូបនេះ បង្ហាញភាពផ្អែមល្ហែមជូនគ្រួសារ នៅក្នុងបណ្ដាញសង្គមជារឿយៗ ពិសេសភរិយាដែលកំពុងពរពោះកូនទី២ នេះតែម្ដង ហើយសុភមង្គលប្ដីប្រពន្ធមួយគូនេះ ត្រូវបានអ្នកគាំទ្រ លួចសរសើរសឹងតែគ្រប់គ្នា។

ប៉ុន្ដែនៅយប់មិញនេះ ស្រាប់តែប្ដីប្រពន្ធសម័យថ្មីមួយគូនេះ នាំគ្នាឆេះដុំទាំងយប់ ដោយសារតែមានការរិះគន់ថា ពួកគេជាបុគ្គលឆ្មើងឆ្មៃ ហើយថែមទាំងចោទថាប្ដីប្រពន្ធ ទាំងពីរអ្នកនេះមិនអនុញ្ញាតឲ្យគេប៉ះពាល់ ឬថតជាមួយកូនប្រុសខ្លួន ទៀតផង ។

ប្រតិិកម្មនេះ ត្រូវបានភរិយាលោក ជា វណ្ណារិទ្ធ ដាក់សារបកទៅវិញយ៉ាងចាស់ដៃ ហើយ ក៏មានការគាំទ្រពីស្វាមីដែល បានបង្ហោះសារតបទៅតាមការរិះគន់ពាក់ព័ន្ធនឹងបញ្ហាមួយនេះដែរ នេះបើតាមអត្ថន័យសារដែលម៉ាក់ប៉ា អូនហ្វេម បានបង្ហោះក្នុងបណ្ដាញសង្គម។

យ៉ាងណាមិញ ប្រតិកម្មខាងលើនេះ អ្នកទាំងពីរក៏មិនបានបញ្ចេញឈ្មោះ ឬបង្ហាញពីអត្តសញ្ញាណបុគ្គល ដែលរិះគន់ខ្លូនឲ្យបានច្បាស់លាស់នៅឡើយនោះទេ៕  

សារដែលភរិយាលោក ជា វណ្ណារិទ្ធ បានបង្ហោះក្នុងបណ្ដាញសង្គម
សារលោក ជា វណ្ណារិទ្ធ បានបង្ហោះក្នុងបណ្ដាញសង្គម
រូបភាពគ្រួសារលោក ជា វណ្ណារិទ្ធ
រូបភាពគ្រួសារលោក ជា វណ្ណារិទ្ធ
រូបភាពគ្រួសារលោក ជា វណ្ណារិទ្ធ
រូបភាពគ្រួសារលោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ