បរទេស៖ ខែ្សបម្រើរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Mesut Ozil ត្រូវបានគេរាយការណ៍ឲ្យដឹងថា រូបគេបានសម្រេចបដិសេធមិនបន្ដកុងត្រាជាមួយក្រុមកាំភ្លើងធំ Arsenal ដោយចង់ចូលរួមជាមួយក្រុមគូប្រជែង បិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho។

សេចក្ដីរាយការណ៍មួយបានបែកធ្លាយចេញពីប្រទេសអាល្លឺម៉ង់ ជុំវិញការពិភាក្សាទៅលើកុងត្រាថ្មីរបស់ Ozil ក្នុងក្រុម Arsenal តែយ៉ាងណាអ្នកចាត់ការលោក Arsene Wenger បានដឹងយ៉ាងច្បាស់ថា កីឡាករ និងក្លិបនឹងបើកកិច្ចចរចាបន្ដទៀតជុំវិញបញ្ហានេះ។ 

Ozil បដិសេធមិនចុះកុងត្រាថ្មីជាមួយ Arsenal

យ៉ាងណាមិញសារព័ត៌មាន The Mirror បានអះអាងថា សមាជិករបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានសម្រេចចិត្ដយ៉ាងច្បាស់ហើយថា រូបគេនឹងមិនបន្ដកុងត្រានៅកីឡដ្ឋាន Emirate ទេ ដោយចង់នៅរហូតទាល់តែផុតកុងត្រារបស់គេដែលនៅសល់ត្រឹមរយៈពេល១០ខែ តែម្ដង។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា Ozil មានចិត្ដចង់ទៅចូលរួមសាជាថ្មីជាមួយនឹងអតីតគ្រូបង្វឹករបស់ Real Madrid លោក Jose Mourinho ក្នុងក្រុមបិសាចក្រហម Manchester United។

តើប្រិយមិត្ដគិតថា Ozil នឹងអាចចូលលេងឲ្យ Man Utd ដែរទេ? 

Ozil ចង់ចូលរួមជាមួយក្រុមរបស់លោក Jose Mourinho
Ozil និង Mourinho អំឡុងធើ្វការរួមគ្នានៅ Real Madrid

ប្រភព៖ Express

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]