(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ខណៈកាលពីជួបគ្នាជើងទី១ លើទឹកដីកម្ពុជា កាលពីដើមខែកញ្ញាកន្លងទៅ ក្រុមរហស្សនាមគោព្រៃកម្ពុជា បានចាញ់វៀតណាម ២-១ ។

ចំពោះបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រមូលផ្ដុំត្រៀមជួបវៀតណាមលើកនេះ គឺរក្សានៅដដែល ដូច្នេះបានន័យថា ខ្សែបម្រើដ៏រឹងមាំមួយរូប គឺកីឡាករ ច្រឹង ពលរដ្ឋ នៅតែបន្ដគ្មានឱកាសជាប់ជម្រើសជាតិនៅឡើយ បន្ទាប់ពីគេ ត្រូវបានគ្រូបង្វឹកលោក Leonardo Vitorino ពិន័យកាលពីអំឡុងបំពេញបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងទៅ ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជា ២៣នាក់ ដែលត្រៀមជួបវៀតណាម នាថ្ងៃទី១០ ខែតុលាខាងមុខ៖

AFC Cup៖ ច្រឹង ពលរដ្ឋ បន្ដគ្មានឈ្មោះក្នុងបញ្ជីជម្រើសជាតិ ត្រៀមជួបវៀតណាមខែក្រោយ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]