ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងក្មេងលំដាប់ថ្នាក់ពិភពលោក (The Voice Kids Cambodia) កំពុងតែស្ថិតនៅក្នុងវគ្គ Live show សប្ដាហ៍ទី១ ដែលក្នុងមួយសប្តាហ៍ទៅមួយសប្ដាហ៍ Coach ទាំងបីរូប ត្រូវតែជម្រុះកូនក្រុម។

នៅក្នុងក្រុមនីមួយៗ សមត្ថភាពរបស់ពូកគេសុទ្ធតែខ្លាំង ទោះបីជាពួកគេនៅក្មេងក៏ដោយ នេះហើយទើបធ្វើឲ្យCoach នីមួយៗពិបាកធ្វើការសម្រេចចិត្ត ថាតើអ្នកណានឹងនៅបន្តទៀត។

ក្នុងនោះផងដែរ សង្កេតឃើញថា កូនក្រុមសុគន្ធ និសា ប្អូនស្រី អ៊ុក សុវណ្ណារី បានបកស្រាយបទចម្រៀងជាភាសាបរទេស «Same old love» ដែលមានលេខសម្គាល់លេខ៣ បានធ្វើឲ្យកក្រើក។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របង្ហោះសារ ដោយបានភ្ជាប់ជាមួយវីដេអូថា៖ «អ៊ុក សុវណ្ណារី VS Selena Gomez .same old love មិនចាញ់ម្ចាស់បទប៉ុន្មានទេ មិនសរសើរមិនបាន បត់បែនបានគ្រប់ទំរងបើចង់់ដឹងចុចទៅ.....»។

យ៉ាងណាមិញ ប្អូនស្រី អ៊ុក សុវណ្ណារី ក៏បានជាប់ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែរ តែទោះជាយ៉ាងណាក្តីក៏ ចូលរួមសោកស្តាយដល់ ប្អូនៗពីររូបទៀតដែលមិនអាចនៅបន្តទៀត៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ថាតើប្រិយមិត្តយល់យ៉ាងណាដែរ ៖ 

សារដែលអ្នកគាំទ្របានបញ្ចេញ
Coach សុគន្ធ នីសា
ប្អូនស្រី អ៊ុក សុវណ្ណារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី