ភ្នំពេញ៖ ចូលមកដល់ឆ្នាំ២០១៧ តារាស្រីពូកែនិយាយ សុភ័ក្រ កុសុម៉ា ស្រាប់តែមានរាសីឡើងស្រឺតៗ ដោយការងារសិល្បៈក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះក៏កាន់តែមានភាពល្បីល្បាញ គួរឲ្យកត់សម្គាល់ផងដែរ។ 

ជាការពិតណាស់ ទន្ទឹមនឹងការងារកាន់តែមមាញឹក រីឯចំណូលវិញក៏ហូរចូលមិនដាច់នោះដែរ។ តួយ៉ាង កាលពីមួយរយៈមុន ស្របពេលដែលការងារសិល្បៈរបស់តារាស្រី សុភ័ក្រ កុសុម៉ាកំពុងដើរទៅមុខកាន់តែរលូន អ្នកគាំទ្រក៏សង្ស័យថា តារាស្រីរូបនេះ ទើបតែប្តូរជិះរថយន្តថ្មីស៊េរីទំនើប ម៉ាកAUDI ពណ៌ស តម្លៃរាប់ម៉ឺនដុល្លារយ៉ាងស្រស់ស្អាតថែមទៀតងផង។

បើយោងតាមការបង្ហោះរូបប៉ុន្មានសន្លឹក នៅលើគណនីសង្គមផ្ទាល់ខ្លួនរបស់នាង ដែលបានថតជាមួយនឹងរថយន្តថ្មីមួយគ្រឿងនេះ ជាមួយនឹងពាក្យពេចន៍ ដោយពេលខ្លះនាងបាននិយាយថា «អូនទើបតែទិញម៉េចដែរបងប្អូន ពណ៍សរទៀតស្រលាញ់ណាស់» ប៉ុន្តែនៅចុងប្រយោគ នាងបែរជាដាក់វង់ក្រចក ដោយចង់មានន័យទៅលើស្បែកជើងពណ៌សទៅវិញ។

ប៉ុន្តែមិនយ៉ាងណា ក្នុងនោះគេក៏សង្កេតឃើញថា ថ្មីនេះនាងឧស្សាហ៍បង្ហោះរូប ទៅណាមកណាជាមួយនឹងរថយន្តនេះជាប្រចាំ ព្រមទាំងមានមិត្តសិល្បៈមួយចំនួន បាននិយាយថានេះជារថយន្តថ្មីដែល កុសុម៉ា ទើបតែទិញទៀតផងដែរ៕ 

រថយន្តថ្មីរបស់តារាស្រី សុភ័ក្រ កុសុម៉ា
រថយន្តថ្មីរបស់តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា
តារាស្រី សុភ័ក្រ កុសុម៉ា និងរ៉ូលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា