ការមានអារម្មណ៍ ថាងងុយគេង និង ស្ងាបនៅពេលម៉ោងធ្វើការ ពិតជាសកម្មភាព ដ៏រំខានខ្លាំង ណាស់។ មិនតែប៉ុណ្ណោះវាអាច ធ្វើឲ្យទទួលបរាជ័យ ក្នុងកិច្ចការរបស់អ្នក ពីព្រោះកាលណា អ្នកមាន អារម្មណ៍បែបនេះហើយ អ្នកមិនអាចផ្តោត អារម្មណ៍លើកិច្ចការដែល អ្នកត្រូវធ្វើនោះ ឡើយ។

ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយ ចំនួនដើម្បីជៀសវាងការស្ងាប និង មានអារម្មណ៍ងងុយគេក្នុងម៉ោងធ្វើការ។
• ១ ការទទួលទានអាហារៈ ពោះទទេរគឺបញ្ហាចំបងដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទានអាហារឲ្យបានឆ្អែតមុនពេលចូលធ្វើការ។
• ២ គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ៈ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែ គេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំណេករបស់អ្នកបានឆ្អែតល្អ។
• ៣ ទំពារស្ករកៅស៊ូ ឬ ញុំាចំណីកំដរមាត់ៈ ការធ្វើបែបនេះវាជួយឲ្យខួរក្បាលរបស់អ្នកធ្វើ សកម្មភាពបានល្អ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។
• ៤ កុំគិតច្រើនពេកនៅពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងៈ នៅពេលដែលអ្នកធ្វើការ ហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេងបានដែរ។

ប្រែសម្រួលដោយៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]