ខេត្តស្ទឹងត្រែង ៖ ស្ត្រី​ម្នាក់​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ដោយ​បន្សល់​ទុក​កូន​៣​នាក់ ចំណែក​បុរស​ជា​ប្តី​ប្រឈម​មុខ​ច្បាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អន ថា​ហឿ​ង អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​ស្លាប់​ក្រោយ​ឆក់​ភ្លើងអគ្គិសនី ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ស្លេះ អែ​ល អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

ប្រភព​ព័ត៌មាន​អ្នក​ភូមិ​ក្បែរ​គ្នា​និយាយ​ថា ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់ ហើយ​ទើបនឹង​យកប្តី​ក្រោយ​ជនជាតិ​ខ្មែរឥស្លាម​បាន​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ​។ គ្រួសារ​មួយ​នេះ​ក្រោយ​ពី​យក​គ្នា​ជា​ប្តី​ប្រពន្ធ​តែង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ តែ​មិន​ដែល​ឃើញ​ប្រើ​ហិង្សា​ដាក់​គ្នា​នោះ​ឡើយ​។

លោក ហម ប៊ុ​ន ធែ​ល បាន​ស៊ើបអង្កេត​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ផ្សារ ដោយ​បុរស​ជា​ប្តី​នៅផ្ទះ​ចាំ​លក់ដូរ​។ ក្រោយមក​អ្នក​ភូមិ​ម្នាក់​មក​ទិញ​ស្រា​មួយ​លី​ត្រ​ក៏​បបួល​បុរស​ជា​ប្តី​ផឹក​កំដរ លុះ​ផឹកស្រា​អស់ អ្នកទិញ​ស្រា​នោះ​ក៏​ត្រឡប់​ទៅ​វិញ មួយសន្ទុះ​ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​ត្រឡប់​មក​ដល់​ផ្ទះ​ឃើញ​ប្តី​ស្រវឹង​ក៏​កើតរឿង​ស្តីបន្ទោស​ប្តី​ថា «​មួយ​ថ្ងៃ​ៗ​គ្មាន​គិត​លក់ដូរ​ស្អី​ទេ គិតតែ​ផឹក​» ។ ភ្លាម​នោះ​បុរស​ជា​ប្តី​ខឹងសម្បា​ចេញពី​តូប​ចូល​ក្នុងផ្ទះ​ទាញ​ផ្តាច់​ខ្សែភ្លើង ព្រមទាំង​ធាក់​ជញ្ជាំង​ធ្វើ​ឱ្យ​មុត​ជើង​ខាងស្តាំ ក្រោយ​ពី​មុត​ជើង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​ដើរទៅ​ផ្ទះ​អ្នក​ជិតខាង​រក​គេ​ជួយ​រំ​របួស ហើយ​ប្តី​ប្រាប់​ប្រពន្ធ​ថា «​អែង​កុំ​ចូល​ក្នុងផ្ទះ ព្រោះ​ខ្ញុំ​ទាញ​ខ្សែភ្លើង​ដាច់​អស់ហើយ​» បន្ទាប់​រំ​របួស​ហើយ​ប្រពន្ធ​ត្រឡប់​ទៅ​តូប​លក់ដូរ​វិញ ប្តី​ក៏​ប្រាប់​ម្តងទៀត​ថា «​អែង​ទៅ​សម្រាក​នៅ​តូប​លក់ដូរ​មុខ​ផ្ទះ​សិន​ទៅ កុំ​ចូល​ក្នុងផ្ទះ ព្រោះ​ខ្សែភ្លើង​ដាច់​អស់ហើយ​ប្រយ័ត្ន​ឆក់​»​។ លុះ​ត្រឡប់​ដល់​ផ្ទះ​បាន​ប្រហែលជា​ជាង​១០​នាទី​មាន​ក្មេង​ៗ២​នាក់​មក​ប្រាប់​ថា ប្រពន្ធ​ត្រូវ​ភ្លើង​ឆក់​ស្លាប់​បាត់​ហើយ​។ ក្រោយ​ទទួល​ព័ត៌មាន​ស្ត្រី​រង​គ្រោះ​ស្លាប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាម​ឃួ​យ ក៏​ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្តី​តែ​ម្តង​។

ទាក់ទិន​ករណី​ខាងលើ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មិន​មានការ​ពាក់ព័ន្ធ​លើ​បទ​ព្រហ្មទណ្ឌ​ទេ ហើយ​រឿង​រាវ​នេះ​យ៉ាងណា​ទុក​ឱ្យ​ព្រះរាជអាជ្ញា​ជា​អ្នក​វី​និ​ច្ឆ័​យ​លើ​អង្គហេតុ​ចុះ​៕

ស្ត្រី​ម្នាក់​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ដោយ​បន្សល់​ទុក​កូន​៣​នាក់ ចំណែក​បុរស​ជា​ប្តី​ប្រឈម​មុខ​ច្បាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​
ស្ត្រី​ម្នាក់​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ដោយ​បន្សល់​ទុក​កូន​៣​នាក់ ចំណែក​បុរស​ជា​ប្តី​ប្រឈម​មុខ​ច្បាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]