ភ្នំពេញ៖​ បើទោះបីជា អតីតតារាចម្រៀង អែនជី លែងចេញមុខ ក្នុងវិស័យសិល្បៈ ក៏នាងនៅតែទទួលបាន ប្រជាប្រិយភាព និងមានអ្នកតាមដានពីនាងដដែល ជាមួយនឹងជីវិតឯកជន​ ដ៏សែនអស្ចារ្យរបស់នាង។

នាពេលបច្ចុប្បន្ន ស្រីស្អាតរូបនេះ បានធ្វើឲ្យ គ្រប់គ្នាច្រណែននឹងនាង ដោយមានក្តីសុខ ទាំងទ្រព្យសម្បត្តិ និង​រឿងស្នេហា ដែលមានគូដណ្តឹងស្រលាញ់ និងយកចិត្តទុកដាក់ជាមួយនឹងនាង។

កាលពីយប់មិញនេះ អែនជី បានបង្ហោះ នូវរូបថតមួយសន្លឹក ជាចិញ្ចៀនពេជ្រ និងនាឡិកា ដែលគូដណ្តឹងបានធ្វើឲ្យនាង យ៉ាងល្អឥតខ្ចោះ។ ក្នុងនោះ នាង ក៏បានសរសេរសារពីលើរូបថា «អរគុណគ្រប់យ៉ាង My ហួសខួបហើយទើបអោយកាដូអូន Love u»។

ពិតជារំភើបចិត្តជំនួស កញ្ញា អែនជី ដែលមានគូដណ្តឹង ល្អ និងស្រលាញ់នាងដល់ម្លឹង សូម្បីថ្ងៃពិសេសរបស់នាង ក៏លោក មិនភ្លេចនោះដែរ បើទោះបីជាហួសថ្ងៃបន្តិចក៏ដោយ៕

កញ្ញា អែនជី និងគូដណ្តឹង
កញ្ញា អែនជី
ចិញ្ចៀន និងនាឡិកា ដែលគូដណ្តឹងរបស់នាង បានប្រគល់ឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង