កាលពីថ្មីៗ នេះ អ្នកស្រាវជ្រាវ បានរកឃើញថា វ៉ាក់សាំងការពារជម្ងឺផ្ដាសាយ គឺមិនតែត្រឹមតែអាចការពារជម្ងឺផ្ដាសាយនោះទេ គឺប្រហែលជាអាចការពារនិងជម្ងឺបេះដូងបានទៀត។

អ្នកស្រាវជ្រាវបាននិយាយថា យុវវ័យដែលមាន ជម្ងឺបេះដូង នឹងអាចមានចំនួនតិច ហើយមានការធូរស្រាលជាមុន ពេលឆ្នាំខាងមុខនេះ។ អ្នកស្រាវជ្រាវបាននិយាយថែមទៀតថា ថ្នាំការពារផ្ដាសាយនោះ មិនមានការអះអាងថា អាចការពារជម្ងឺបេះដូងនោះទេ តែគេបាននិយាយថាវា មានសារធាតុដែលអាចកាត់បន្ថយបញ្ហាជម្ងឺបេះដូង។ ក្រុមអ្នកស្រាវជ្រាវប្រទេសអង់គ្លេសបាននិយាយថា មានមនុស្ស ១៦,០០០នាក់ ដែលទទួលការប៉ះពាល់ដោយសារជម្ងឺបេះដូង ក្នុងអំឡុងអាយុ ៤០ឆ្នាំ បានការធូរស្រាល និងមនុស្សចាស់ប្រមាណ ៦២,៧០០នាក់ មិនមានការរងផលប៉ះពាល់ដោយសារជម្ងឺបេះដូង ក្រោយពីការទទូលបានការចាក់វ៉ាក់សាំងនោះ។ តាមការសិក្សាមួយបានអោយដឹងថា មានសារធាតុកាត់បន្ថយជម្ងឺបេះដូង ប្រមាណ ១៩ភាគរយក្នុងវ៉ាក់សាំងការពារជម្ងឺផ្ដាសាយ។

ដោយ TD
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]