អាមេរិក៖ កូនប្រុសតែម្នាក់គត់របស់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក Donald Trump គឺ Barron Trump បានក្លាយខ្លួនជាកីឡាករបាល់ទាត់ របស់ក្រុមយុវជនក្រោមអាយុ១២ឆ្នាំ D.C United ក្នុងលីក MLS របស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

យោងតាមប្រភពជាក់លាក់មួយឈ្មោះ Paulo Maurer បានបង្ហាញឲ្យដឹងថា នៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមអាយុក្រោម១២ឆ្នាំ D.C United គេសង្កេតឃើញមានឈ្មោះ Barron Trump ដែលគេស្គាល់ថាជាកូនប្រុសរបស់ Donald Trump ហើយមិនតែប៉ុណ្ណោះកូនប្រុសរបស់ប្រធានាធិបតីអាមេរិក ដែលមានអាយុ១១ឆ្នាំរូបនេះ បានចូលលេងចំនួន៤ប្រកួតរួចមកហើយ ជាមួយស្លាកលេខអាវ លេខ៨១ ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ក្លិប D.C United ដែល Barron Trump កំពុងលេងនេះ នឹងធ្វើការប្រកួតនៅថ្ងៃស្អែកផងដែរ៕  

បញ្ជីឈ្មោះកីឡាករដែលមានឈ្មោះ Barron Trump
បញ្ជីឈ្មោះកីឡាករដែលមានឈ្មោះ Barron Trump
បញ្ជីឈ្មោះកីឡាករដែលមានឈ្មោះ Barron Trump
Barron Trump កូនប្រុសរបស់ ដូណាល់ ត្រាំ
Barron Trump កូនប្រុសរបស់ ដូណាល់ ត្រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]