បារាំង៖ កីឡាករដែលមានតម្លៃថៃ្លជាងគេបង្អស់លើលោក Neymar បានធើ្វការសុំអភ័យទោសដល់មិត្ដរួមក្រុម Paris Saint-Germain កីឡាករ Edinson Cavani ក្រោយប៉ះទង្គិចដណ្ដើមគ្នាទាត់ Free-Kick និងប៉េណាល់ទីកាលពីសប្ដាហ៍មុន ក្នុងការប្រកួតដែល PSG យកឈ្នះម្ចាស់ផ្ទះ Lyon ២-០។ 

Neymar ដាច់ចិត្ដសុំទោស Cavani បញ្ចប់រឿងឈ្លោះគ្នាថៃ្ងមុន

យោងតាមសារព័ត៌មានរបស់បារាំង L’Equipe បានឲ្យដឹងថា ក្រោយពីបញ្ចប់ការប្រកួតកាលពីសបា្ដហ៍មុន Neymar និង Cavani ត្រូវបានបុគ្គលិករបស់ក្លិបបំបែកពួកគេទាំង២ ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ខណៈដែលពេលនេះ កាសែតបារាំងនេះដដែលបានរាយការណ៍ទៀតថា Neymar បានធើ្វការសុំអភ័យទោសដល់ Cavani ដើម្បីបញ្ចប់រឿងរ៉ាវនេះ។

គ្រូបង្វឹក Unai Emery បានបង្ហើបកាលពីថៃ្ងព្រហស្បតិ៍កន្លងទៅថា ទាំង Neymar និង Cavani នឹងរ៉ាប់រងការទាត់បាល់ប៉េណាល់ទី តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញមិនបានបង្ហើបឲ្យដឹងទេថា កីឡាករណាដែលជាជម្រើសទី១ ក្នុងការទាត់នោះទេ៕  

គ្រូបង្វឹកក្រុម PSG លោក Unai Emery
កាសែតបារាំងចុះផ្សាយថា Neymar ដាច់ចិត្ដសុំទោស Cavani បញ្ចប់រឿង
Cavani និង Neymar អំឡុងពេលហ្វឹកហាត់

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]