ចិន៖ ថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិន មានភាពងឿយឆ្ងល់យ៉ាងខ្លាំង ចំពោះបុរសជាឪពុកមួយរូប ដែលបានទាមទារប្រាក់សំណងពីគ្រូពេទ្យមួយរូប ដែលបានព្យាយាមជួយសង្គ្រោះជីវិតកូនរបស់គាត់។ បុរសជាឪពុកបានចោទប្រកាន់គ្រូពេទ្យនោះថា បានបំផ្លាញសម្លៀកបំពាក់កូនរបស់គាត់ ពេលកំពុងវះកាត់។ 

កាលពីថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ លោកLi ដែលត្រូវជាកូនប្រុស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ នៅក្នុងទីក្រុងWuhan បន្ទាប់ពីលោកបានបាត់បង់ស្មារតី ដោយសារជំងឺស្ទះសសៃឈាមក្នុងសួត។

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ គ្រូពេទ្យបានជួយសង្គ្រោះជីវិតលោក Li ឲ្យរួមផុតពីទ្វារមរណៈ។ ប៉ុន្តែ បន្ទាប់ពីការវះកាត់រួចមក បុរសជាឪពុកក៏បានចាប់អារម្មណ៍ឃើញថា សម្លៀកបំពាក់កូនរបស់គាត់រហែកដោយសារតែគ្រូពេទ្យកាត់។

បុរសជាឪពុកមួយរូប ដែលបានទាមទារប្រាក់សំណងពីគ្រូពេទ្យដែលជួយសង្គ្រោះជីវិតកូនរបស់គាត់

ឃើញដូចនេះ បុរសជាឪពុកក៏បានទាមទារសំណងពីគ្រូពេទ្យចំនួន ១៥០០យ័ន (ប្រហែល២២៧ដុល្លារ)។ ចុងក្រោយ ពួកគេក៏បានចចារគ្នា ដោយគ្រូពេទ្យសុខចិត្តសងជំងឺចិត្តទៅបុរសជាឪពុកនោះ ក្នុងចំនួនទឹកប្រាក់១០០០យ័ន (ប្រហែល១៥២ដុល្លារ)។

គ្រូពេទ្យរូបនោះ បានប្រាប់ទៅកាន់សារព័ត៌មានថា គាត់យល់អំពីស្ថានភាពរបស់ឪពុករូបនេះ។ គាត់បាននិយាយថា៖ 

“សម្រាប់មនុស្សមួយចំនួន ប្រាក់១០០០យ័ន (ប្រហែល១៥២ដុល្លារ) អាចជាចំនួនដែលតិចតួច ប៉ុន្តែសម្រាប់ឪពុករូបនេះវិញ វាប្រហែលជាសំខាន់ខ្លាំងណាស់”។

ហេតុការណ៍មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម Weibo របស់ចិន រហូតធ្វើឲ្យម្ចាស់គណនីមួយចំនួន ហៅគ្រូពេទ្យម្នាក់នោះថាជា «មនុស្សសប្បុរស» និងហៅឪពុករូបនោះថាជា «មនុស្សសំរាម» ថែមទៀតផង។

ប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទង្វើរបស់ឪពុករូបនេះ? សូមធ្វើការបញ្ចេញមតិ និងទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]