ចិន៖ នារីជនជាតិចិនជាប្រពន្ធដើម ក្តៅចិត្តទប់កំហឹងមិនបាន នាំបក្ខពួកទាំងក្មេងចាស់ ទៅព្រលះនារីជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃ នៅតាមដងផ្លូវសាធារណៈមួយកន្លែង ក្នុងប្រទេសចិន ក្រោយតាមទាន់ពួកគេទាំងពីរ មានទំនាក់ទំនងស្នេហាមិនធម្មតាជាមួយគ្នា។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបង្ហោះចែកចាយ នៅលើបណ្តាញសង្គម មានអ្នកចុចចូលមើលរហូតដល់ទៅ ជាង១លានដងនេះ គេឃើញថា នារីរងគ្រោះជាស្រីកំណាន់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ ត្រូវបានបក្ខពួកស្រ្តីវ័យកណ្តាលមួយក្រុម (ខាងនាងប្រពន្ធដើម) នាំគ្នាព្រួតវាយច្រំធាក់យ៉ាងដំណំ នៅចិញ្ចើមផ្លូវសាធារណៈតែម្តង ដើម្បីផ្តល់ជាមេរៀនឈឺចាប់ឲ្យនាង ទាំងមិនខ្វល់ពីភ្នែកអ្នកដទៃ ដោយនាងប្រពន្ធដើមចោទប្រកាន់ថា នារីរគ្រោះបានលួចមានស្នេហា ផ្សំដំណេកលើគ្រែជាមួយប្តីខ្លួនយ៉ាងល្អូកល្អឺន។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងផងដែរថា នៅថ្ងៃកើតហេតុមានអ្នកដំណើរនៅក្បែរនោះមួយចំនួនខ្លះ បានព្យាយាមចូលឃាត់មិនឲ្យប្រើហិង្សាទៅលើនារីរងគ្រោះ ជាស្រីកំណាន់ផងដែរ។ ប៉ុន្តែផ្ទុយទៅវិញនាងប្រពន្ធដើម រួមទាំងគ្នីគ្នាមិនព្រមបញ្ឈប់សកម្មភាពរបស់ពួកគេឡើយ ហើយថែមទាំងបញ្ចេញកំហឹងកាន់តែខ្លាំង ចាប់បោចសក់ និងនាំគ្នាទាត់ធាក់ទៅលើនារីរងគ្រោះយ៉ាងដំណំ ទ្រោមលើដីថែមទៀតផង។

ឈុតក្នុងវីដេអូឃ្លីបនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីនារីរងគ្រោះត្រូវបានបក្ខពួកជនដៃដល់ នាំគ្នាចាប់ទាញសម្រាតខោអាវរបស់នាង ដើម្បីឲ្យលេចចេញកេរ្តិ៍ខ្មាសកណ្តាលវាលនៅទីសាធារណៈ។

ទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងថា រវាងភាគីនារីជាស្រីកំណាន់ និងនាងប្រពន្ធដើម នឹងត្រូវដោះស្រាយគ្នា ឬត្រូវប្រឈមមុខតាមផ្លូវច្បាប់យ៉ាងណាឡើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

នាងប្រពន្ធដើមចោទប្រកាន់ថា នារីរគ្រោះបានលួចមានស្នេហា ផ្សំដំណេកលើគ្រែជាមួយប្តីខ្លួនយ៉ាងល្អូកល្អឺន
ក្រោយកើតហេតុ ប្រភពព័ត៌មានមិនបានបញ្ជាក់ឲ្យដឹងថា រវាងភាគីនារីជាស្រីកំណាន់ និងនាងប្រពន្ធដើម នឹងត្រូវដោះស្រាយគ្នា ឬត្រូវប្រឈមមុខតាមផ្លូវច្បាប់យ៉ាងណាឡើយ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]