ខួរក្បាលប្រៀបដូចជាសរីរាង្គផ្សេងៗទៀត ដែលងាយស្រួលនឹងរងផលប៉ះពាល់ ពីកត្តាជាច្រើន ដែលពេលខ្លះកត្តាទាំងនោះ យើងមិនអាចមើលឃើញនឹងភ្នែកនោះទេ ដែលមានដូចជា៖

១៣. ខ្វះខាតក្នុងការទំនាក់ទំនង

ខ្វះខាតក្នុងការទំនាក់ទំនង

នេះបើតាមការសិក្សាពីសាកលវិទ្យាល័យ Michigan បានបង្ហាញឲ្យដឹងថា ទោះជាមានតែ១០នាទី ក្នុងការប្រាស្រ័យទំនាក់ទំនងក្នុងមួយថ្ងៃ ក៏វាអាចជួយបង្កើនសមត្ថភាពខួរក្បាលផងដែរ។ វាមិនសំខាន់ក្នុងការចេញទៅខាងក្រៅ និងនិយាយជាមួយនឹងមនុស្សដែលអ្នកឃើញនោះទេ ជួនកាលអ្នកក៏អាចនិយាយទូរស័ព្ទ ក៏វាអាចធ្វើឲ្យខួរក្បាលអ្នកកម្រើផងដែរ។

១២. ជាតិស្ករច្រើនពេក

ជាតិស្ករច្រើនពេក

យោងតាមការស្រាវជ្រាវ ការទទួលទានជាតិស្ករក្នុងបរិមាណច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់កត្តាលូតលាស់សសៃប្រសាទនៃខួរក្បាល ឬ BDNF ដែលពិសេសនោះ គឺ BDNF មានសារៈសំខាន់ណាស់សម្រាប់ការរក្សាទុកការចងចាំក្នុងរយៈពេលវែង និងការសិក្សា។

១១. ខួរក្បាលខ្វះខាតក្នុងការធ្វើលំហាត់ប្រាណ

ខួរក្បាលខ្វះខាតក្នុងការធ្វើលំហាត់ប្រាណ

នេះបើយោងតាមអ្នកវិទ្យាសាស្ដ្របានឲ្យដឹងថា ខួរក្បាលរបស់មនុស្សមានសកម្មភាពខ្លាំងបំផុត នៅចន្លោះអាយុ ១៦-២៥ឆ្នាំ ដែលបន្ទាប់មកវាក៏ធ្លាក់ចុះម្ដងបន្ដិចៗ។ ទោះជាយ៉ាងណា ការធ្វើលំហាត់ប្រាណខួរក្បាលជាប្រចាំ ដូចជា អានសៀវភៅ, ដោះស្រាយរូបភាពផ្គុំរូប ក៏អាចជួយបង្កើនសមត្ថភាពខួរក្បាលផងដែរ ទោះជាអ្នកកំពុងតែមានរោគសញ្ញាដំបូងនៃជំងឺរង្វេងក៏ដោយ។

១០. មិនបរិភោគអាហារពេលព្រឹក

មិនបរិភោគអាហារពេលព្រឹក

ការសិក្សាបានបង្ហាញថា ក្មេងៗដែលញ៉ាំអាហារពេលព្រឹកជាប្រចាំ មានសកម្មភាពល្អច្រើននៅសាលារៀន ។ ការមិនទទួលទានអាហារពេលព្រឹក អាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមមានការធ្លាក់ចុះ ដែលធ្វើឲ្យប៉ះពាល់ដល់តួនាទីនៃខួរក្បាល។

៩. អាហារមិនល្អ 

អាហារមិនល្អ

ការទទួលទានអាហារលឿនៗ ឬ fast food ច្រើនពេក អាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងកោសិកាខួរក្បាល ហើយជាពិសេសនោះ នឹងអាចធ្វើឲ្យអ្នកមានជំងឺធ្លាក់ទឹកចិត្ដផងដែរ។

៨. ការ៉េម

ការ៉េម

រាល់អាហារត្រជាក់ ដូចជាការ៉េម អាចបណ្ដាលឲ្យអ្នកឈឺក្បាល ហើយត្រូវបានគេជឿជាក់ថា អាហារត្រជាក់ទាំងនោះក៏អាចឲ្យសសៃឈាមរួញផងដែរ។

៧. ទូរស័ព្ទដៃ

ទូរស័ព្ទដៃ

មានការបង្ហាញពីការសិក្សាលើកណ្ដុរ ទាក់ទងនឹងមហារីកខួរក្បាល និងការប្រើប្រាស់ទូរស័ព្ទដៃ ដែលអ្នកគួរតែប្រើប្រាស់កាសត្រចៀក ឬបើកសម្លេងឲ្យលឺៗចេញមកក្រៅ និងមិនគួរណាដាក់ទូរស័ព្ទក្បែរខ្នើយគេងនោះទេ នៅពេលដែលអ្នកគេង។

៦. គ្របក្បាលនៅពេលដែលគេង

គ្របក្បាលនៅពេលដែលគេង

នៅពេលដែលអ្នកគេង និងគ្របក្បាលដោយភួយ នោះអ្នកនឹងទទួលបានអុកស៊ីសែនតិចជាងមុន ចូលទៅក្នុងខ្លួន ដែលបណ្ដាលឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។

៥.ខ្វះជាតិទឹក

ខ្វះជាតិទឹក

អ្នកទាំងអស់គ្នាប្រាកដជាដឹងថា ខួរក្បាលរបស់មនុស្សមានជាតិទឹក ៧០%ទៅ ៨០% ដែលទឹកមានទំនួលខុសត្រូវក្នុងការជញ្ជូនសារធាតុសំខាន់ៗ ចូលទៅក្នុងខួរក្បាល។ មួយវិញទៀត ខួរក្បាលពិតជាដំណើរការល្អ និងមានប្រសិទ្ធភាព នៅពេលដែលខួរក្បាលមិនខ្វះអុកស៊ីសែន និងអ៊ីដ្រូសែន។

៤. ជាតិអាកុល

ជាតិអាកុល

យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានជាតិអាកុល អាចបំផ្លាញដល់ទំនាក់ទំនងរវាងកោសិកាខួរក្បាល ដែលនៅក្នុងនោះ មានការបង្ហាញទៀតថា នៅពេលដែលមនុស្សឈប់ទទួលទានជាតិអាកុល នោះខួរក្បាលរបស់ពួកគេប្រែមកក្លាយជាធម្មតាវិញ។

៣. ជក់បារី

ជក់បារី

ដូចដែលអ្នកបានដឹងហើយ ថាការជក់បារីមិនត្រឹមតែនាំឲ្យមានជំងឺមហារីកប៉ុណ្ណោះទេ ថែមទាំងនាំឲ្យមានការកាត់បន្ថយ នៃកម្រាស់របស់កោសិកាខួរក្បាលផងដែរ។ ការខូចខាតបែបនេះ អាចប៉ះពាល់ដល់សមត្ថភាពខួរក្បាលយ៉ាងខ្លាំង ពីព្រោះវាជាផ្នែកមួយនៃខួរក្បាល ដែលក្នុងនោះក៏មានរឿងផ្សេងទៀត ដែលវាទទួលខុសត្រូវក្នុងការគិត។

២. មិនសូវហាត់ប្រាណ

មិនសូវហាត់ប្រាណ

ខួរក្បាលក៏ត្រូវការទទួលការហ្វឹកហាត់ផងដែរ ដែលការហាត់ប្រាណផ្នែកខាងក្រៅនេះ អាចផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់ខួរក្បាល។

១. ត្រូវមានរបបអាហារត្រឹមត្រូវ

ត្រូវមានរបបអាហារត្រឹមត្រូវ

ការមិនប្រុងប្រយ័ត្នក្នុងការទទួលទានអាហារ ក៏អាចបណ្ដាលឲ្យអ្នកបាត់បង់ទំងន់។ ហើយបើតាមការសិក្សាបានបង្ហាញថា ការរឹតត្បិតលើអាហាររូបត្ថម្ភនឹងអាចបណ្ដាលឲ្យខួរក្បាលអ្នក ស៊ីខ្លួនវា។ នេះហើយជាហេតុផលដ៏ត្រឹមត្រូវមួយ ដែលអ្នកគួរ មានរបបអាហារត្រឹមត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]