មនុស្សស្រីជាច្រើនតែងតែខិតខំរកវិធីថែទាំសម្រស់ ទាំងបែបវិទ្យាសាស្ត្រ ដោយការប្រើថ្នាំ គ្រឿងសម្អាងនានា រួមទាំងតាមបែបធម្មជាតិដើម្បីឱ្យនៅតែមានភាពស្រស់ស្អាត និងពន្យារកាវិវឌ្ឍន៍នៃការបាត់បង់សម្រស់ទៅតាមពេលវេលា។

ខាងក្រោមនេះជាវិធីថែរក្សាសម្រស់ ៣យ៉ាង ដែលធ្វើឱ្យអ្នកស្រស់ស្អាត ក្មេងជាងវ័យ៖  

វិធីថែទាំសម្រស់ទាំង ​៣ យ៉ាងដែលធ្វើឱ្យស្រស់ស្អាតក្មេងជាងវ័យ

# ធ្វើឱ្យផ្ទៃមុខស្រស់ស្អាត

គ្រឿងផ្សំ

- កាកកាហ្វេ ( ម្សៅកាហ្វេមិនមានប្រសិទ្ធភាពសម្រាប់ស្បែកឡើយ)

- ទឹកដោះគោ ( គួរប្រើទឹកដោះគោដែលមានជាតិខ្លាញ់ទាបទើបជាការប្រសើរ)

ការអនុវត្ត៖ លាយកាកកាហ្វេជាមួយទឹកដោះគោ ក្នុងបរិមាណសមល្មម មិនរាវពេក មិនខាប់ពេក។ លុបលាងមុខរបស់អ្នកឱ្យបានស្អាត រួចលាបល្បាយនេះឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ទៅ ២០ នាទីរួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។

វិធីមួយនេះ ជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត ថែមទាំងក្មេងខ្ចីជាងវ័យទៀតផង។ 

កាកកាហ្វេ ​និងទឹកដោះគោ។វិធីមួយនេះ ជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យស្បែកមុខរបស់អ្នកមានភាពស្រស់ស្អាត ថែមទាំងក្មេងខ្ចីជាងវ័យទៀតផង

# ការពារ និងព្យាបាលស្នាមជ្រីវជ្រួញ

គ្រីម Vaseline (អាចរកទិញបាននៅគ្រប់ផ្សារទំនើប) មានគុណសម្បត្តិដែលអាចជួយការពារនិងកម្ចាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខបានល្អដោយនឹកស្មានមិនដល់។ ដោយគ្រាន់តែអ្នកលុបលាងមុខឱ្យបានស្អាត ហើយយកគ្រីមនេះមកអនុវត្តលើផ្ទៃមុខដែលនៅសើមតិចៗ ដោយលាបនៅក្រោមភ្នែក និងលើបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេងប៉ុណ្ណោះ។ នៅពេលព្រឹកឡើងអ្នកនឹងសម្គាល់ឃើញថា មានភាពខុសប្លែកជាងមុនដោយស្បែកមុខរបស់អ្នកនឹងប្រែជាមានសភាព ទន់ ភ្លឺ រលោង និងយឺតជាងមុនដោយគ្មានស្នាមយារធ្លាក់ទៀតនោះទេ។ 

ដោយគ្រាន់តែអ្នកលុបលាងមុខឱ្យបានស្អាត ហើយយកគ្រីមនេះមកអនុវត្តលើផ្ទៃមុខដែលនៅសើមតិចៗ ដោយលាបនៅក្រោមភ្នែក និងលើបបូរមាត់ជារៀងរាល់យប់មុនពេលចូលគេងប៉ុណ្ណោះ

# កម្ចាត់បញ្ហាក្លៀកខ្មៅត្រឹមតែមួយយប់

អ្វីដែលអ្នកត្រូវការនៅពេលនេះ គឺម្សៅសូដា និងទឹកផ្កាកូលាប ។ ដោយគ្រាន់តែជូតសម្អាតក្លៀករបស់អ្នកឱ្យបានស្អាត រួចលាយម្សៅសូដា ជាមួយទឹកផ្កាកូលាបឱ្យចេញជាល្បាយខាប់ល្មម រួចយកមកលាបឱ្យសព្វក្លៀករបស់អ្នកម៉ាស្សាតិចៗ រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច៕  

ដោយគ្រាន់តែជូតសម្អាតក្លៀករបស់អ្នកឱ្យបានស្អាត រួចលាយម្សៅសូដា ជាមួយទឹកកូលាបឱ្យចេញជាល្បាយខាប់ល្មម រួចយកមកលាបឱ្យសព្វក្លៀករបស់អ្នកម៉ាស្សាតិចៗ រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]