ភ្នំពេញ៖ពិធីការិនីសម្បូរវោហារ កញ្ញា សុភ័ក្រ កុសុម៉ា ចាប់ផ្ដើមមានទីផ្សារខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីកញ្ញា បានលេចមុខជាពិធីការិនីក្នុងកម្មវិធីពេញចិត្តអត់។

ទេពកោសល្យ និងភាពប៉ិនប្រសព្វក្នុងការសម្ដែងជាតួអង្គ បែបក្រម៉ិចមើមរបស់កញ្ញា បានធ្វើឲ្យប្រជាប្រិយភាពក្នុងវិស័យសិល្បៈមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ ពីមហាជនគួរឲ្យកត់សម្គាល់។

លើសពីនេះ ចំពោះស្ទីលតុបតែងខ្លួនរបស់ដៃគូ តាប៊ុយ រូបនេះក៏ត្រូវបានគេចាត់ទុក ជាតារាស្រីម្នាក់ដែលមានភាពច្នៃប្រឌិតខ្ពស់ ព្រោះកញ្ញា អាចលេងស្ទីលបត់បែនគ្រប់កាលទេសៈ មិនថាក្នុងឬ ក្រៅឆាកសម្ដែងនោះទេ។

ចំពោះប្រិយមិត្ត អ្នកគាំទ្រធ្លាប់តែបានឃើញ ពិធីការីនីរូបស្រស់នេះ តុបតែងខ្លួនក្នុងឈុត ប្លែកៗ បែបគួរឲ្យស្រលាញ់ ប៉ុន្តែបើលោកអ្នកបានឃើញរូបមួយសន្លឹកនេះវិញ ប្រាកដជាលាន់មាត់សរសើរមិនខាន ព្រោះរូបនេះបានបង្ហាញពីភាពស៊ិចស៊ី ក្នុង ឈុតហែលទឹក ដែលបញ្ចេញរូបរាងយ៉ាងស្រស់ស្អាតប្លែកភ្នែក ពិសេសវាជាឈុតដែល កុសុម៉ា កម្រនឹងបញ្ចេញពីមុនមកទៀតផង៕ 

រូបភាពស៊ិចស៊ី ក្នុងឈុតហែលទឹករបស់ ពិធីការនី សុភ័ក្រ កុសុម៉ា
ពិធីការនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា
ពិធីការនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា
ពិធីការនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា
ពិធីការនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា
ពិធីការនី និងតារាចម្រៀងកញ្ញា សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា